Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​និយាយ​លែងចេញ​! ខ្សែក​មាស​ជិត​៣​ជី ត្រូវ​ខ្ទេចខ្ទីរ ព្រោះតែ​កូនស្រី​កំពូលរ​ពិស​យក​ទំពារ​ស្មានតែ​សូកូឡា (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ វីដេអូ​ថ្មី​មួយ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ហួសចិត្ត​ខ្លាំង​មែនទែន ខណៈដែល​ឃើញ​ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​ថត​វីដេអូ​ឲ្យ​គេឯង​គ្រប់គ្នា​បានឃើញ​កូនស្រី​កំពូលរ​ពិស​របស់ខ្លួន និង​លទ្ធផល​ខ្សែ​កមាស​១​ខ្សែ​ត្រូវ​ដាច់​ខ្ចេ​ច​ខ្ទី​ទាំងស្រុង ដោយសារ​កូនស្រី​ម្នាក់នេះ​យកទៅ​ទំពារ ព្រោះ​ស្មានថា​ជា​ស្ករ​សូកូឡា​។​

​ក្នុង​សំឡេង​រដឺន​ជា​អ្នក​ខេត្តសៀមរាប ដែល​ត្រូវ​បានដឹងថា​រស់ក្នុង​ស្រុក​អង្គរជុំ ស្រី្ត​ជា​ម្តាយ​រូបនោះ​ក្រៅពី​ពុំ​ដឹងថា​នឹងត្រូវ​ធ្វើ​អ្វី​កូន​កើត បាន​ត្រឹម​ជេរ​ស្តី​នូវ​ពាក្យពេចន៍​អាក្រក់ៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការហួសចិត្ត​រិះគន់​បែបៗ​នេះ​ថា​៖ «​ម្តង​ញ៉ាំ​,​ម្តង​ស៊ី​,​ម្តង​កូន​,​ម្តង​មី​គ្រាប់​បេ រឿង​ដែល​គួរ​ឲ្យ​ចង់​សើច គឺ​ម៉ែ​វា​វិញ​ទេ​ជេរ​បានល្អ​ដូច​ម៉ែរ​ខ្ញុំ​ដែរ​»​។ រីឯ​អ្នក​ខ្លះទៀត ក៏​និយាយ​កំប្លែង​លេង​ថា​៖ «​មកពី​ម្តាយ​ហ្នឹង​អត់​ដែល​ទិញ​សូ​កូ​ទ្បា​ឲ្យ​កូន​ញ៉ាំ​»​។​

​ទោះយ៉ាងណា គេ​ក៏បាន​ទូន្មាន​ស្ត្រី​ជា​ម្តាយ​ថា​៖ «​កុំ​ខឹង​កូន​អី កូន​កើតចេញពី​យើង​តើ ខ្សែក​អាច​រកបាន​ទៀត ហើយ​អ្វីដែល​ល្អ​នោះ គួរតែ​យក​កូន​ទៅ​ពេទ្យ ដើម្បី​ពិនិត្យមើល​ឲ្យ​បាន​ល្អិតល្អន់ ប្រសិនបើ​គាត់​លេប​មាស​ចូល​មែន គឺ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​»៕ ដោយ​៖ លឹម ហុង​

spot_img
×