Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​លួច​ដោះ​ក្រវិល​ពី​ត្រចៀក​ក្មេងៗ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ប្រាសាទបាគង បញ្ជូនទៅ​តុលាការ​

spot_img

​សៀមរាប ៖ ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​ដោះ​ក្រវិល​ពី​ត្រចៀក​ក្មេងៗ រួម​ជាមួយនឹង​វត្ថុតាង​ក្រវិល​ចំនួន​២​គូរ (១​គូ​ទម្ងន់​២​ហ៊ុន និង​១​គូរ​ទៀត​ទម្ងន់​៣​ហ៊ុន​) ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ប្រាសាទបាគង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ថ្លែងថា អនុវត្តតាម​ការណែនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត​ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ក៏ដូចជា​អនុវត្តន៍​តាម​ផែនការ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ប្រាសាទបាគង កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ ថា​មាន​មនុស្ស​ស្រី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ក្រហម មក​ធ្វើ​សកម្មភាព លួច​ដោះ​ក្រវិល​កូន​គាត់ ចំណុច​ភូមិ​ពពេល​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាគង និង​កម្លាំង​ប្រជា​ការពារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បានធ្វើការ​ប្រដេញ និង​ស្ទាក់​តាមផ្លូវ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។

​តាម​ចម្លើយសារភាព ជនសង្ស័យ​មានឈ្មោះ ភួង សុជាតិ ហៅ​ចំបើង ភេទ​ស្រី អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ជា​ជនសង្ស័យ​) បាន​ឆ្លើយថា ខ្លួន​ពិត​បានធ្វើ​សកម្មភាព​លួច​ដោះ​ក្រវិល (​លោហៈធាតុ​ពណ៌​លឿង​) ពី​ត្រចៀក​ក្មេងៗ ពិតប្រាកដ​មែន ហើយ​ធ្លាប់ធ្វើ​សកម្មភាព​លួច​ជាច្រើនលើក​ផងដែរ ។​

​វត្ថុតាង​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ក្រហម​ដែល​ជនសង្ស័យ​ជិះ ធ្វើ​សកម្មភាព ចំនួន​១​គ្រឿង លោហធាតុ​ពណ៌​លឿង ចំនួន​២​គូរ (១​គូ​ទម្ងន់​២​ហ៊ុន និង​១​គូរ​ទៀត​ទម្ងន់​៣​ហ៊ុន​)​។ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី នៃ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×