Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​មួយកន្លែង ដែលមាន​ផលិតផល​គ្រឿងសំអាង​សរុប​ប្រមាណ ៥៥ តោន ស្ថិតនៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រុមការងារ​ចំពោះ​កិច្ច ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (CCF ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​មន្ត្រីនគរបាល​ប្រ​ឆាំ​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី និង​អាជ្ញាធរ​ដែនដី ដោយមាន​ការសម្របសម្រួល និង​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​មួយកន្លែង ស្ថិតនៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​ផលិតផល​គ្រឿងសំអាង​សរុប​ប្រមាណ ៥៥ តោន ដោយមាន ផលិតផល​ដែល​វេច​ខ្ចប់​រួចស្រេច​ប្រមាណ ២១ តោន និង​សម្បក​វេច​ខ្ចប់​ប្រមាណ ៣៤ តោន​។ បន្ទាប់មក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក ទីតាំង​ផលិត​បណ្តោះអាសន្ន​។​

​ក្នុង​ថ្ងៃ​ដដែល​នោះដែរ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ត្រួតពិនិត្យ​ផលិតផល​ម្សៅ​ទឹកដោះគោ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ​. អ​.​កប​ប ចុះ​ថ្ងៃ​០៣ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការដាក់ចេញ​នូវ​វិធានការ​ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ម៉ាក​នូ​ទ្រី​លែ​ត (Nutrilatt) ដែលមាន​លេខ​កូ​ជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ ។ ជាពិសេស ក្រុមការងារ​ចំពោះ​កិច្ច បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ លើ​សម្បក​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី (Lucky) ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​ម្សៅ​ទឹកដោះគោ​ចំនួន​សរុប ៨៧ កំប៉ុង ដែល​មិនមាន​បិទ​ព័ត៌មាន​បន្ថែម​ជា​ភាសា​ខ្មែរ លើ​សម្បក​វេច​ខ្ចប់ ស្របតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៣៣​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ឲ្យ​បញ្ឈប់​ការដាក់​តាំង​លក់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×