Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់​ហើយ​! រឿង​កំពុង​ផ្ទុះ​រថយន្ត​ស៊េរី​ទំនើប ឡើងទៅ​ថ្វាយបង្គំ​ដល់​មុខ​ព្រះ នៅលើ​សាលាឆាន់ គឺ​តាមពិត​អ៊ីចឹង​សោះ​….

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ទុះ​កក្រើក​ទៀតហើយ ទាក់ទង​ករណី​យក​ឡាន​ស៊េរី​ដ៏​ទំនើប​១​គ្រឿង ទៅ​ថ្វាយបង្គំ​ដល់​មុខ​ព្រះ នៅលើ​សាលាឆាន់ ដែល​នាំ​ឲ្យ​មហាជន​នាំគ្នា​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​តែម្តង​។​

​ការ​ផ្អើល​រិះគន់​តៗ​គ្នា​នេះ​ផងដែរ គឺ​បាន​កើតឡើង បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Aplok Choy បាន​បង្ហោះ​រូបភាព​២​សន្លឹក ដោយ​ភ្ជាប់​សារ​បែបនេះ​ថា​៖ «​ខែ​ភ្ជុំ 2020…. យក​ស្រី​ស សខ្ចី ទៅ​ថ្វាយបង្គុំ​ព្រះ​.. នាំ​សិរី​សួស្តី​ហេងៗ​…..»​។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​រឿង​កំពុង​ត្រូវបាន​គេ​រិះគន់​សឹង​មួយ​ពេញ​ប្រទេស ចំពោះ​ការ​បង្ហោះ​របស់​គណនី​ខាងលើ ដែល​ពុំមែន​ជា​ម្ចាស់​រថយន្ត ស្រាប់​តែមាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sorn Rady បានចេញ​មុខមក​បញ្ជា​ក់​ឲ្យ​ដឹង​ច្បាស់​ថា «​ឡាន​នឹង​គាត់​ប្រគេន​លោក​ទេ ហើយ​កិច្ច​ដែល​ជិះ​ចូល​សាលាឆាន់​នោះ​ក៏​គោរព​តាម​សង្ឃដីកា​ដែរ មិនមែនជា​គំនិត​ពួកគាត់​ទេ ហើយ​អ្នក​លួច​ថត​គេ​យកទៅ​បង្ហោះ​នោះ​និយាយ​មុសា​ថែមទៀត អ្នកឃើញ​ហើយ​យល់ច្រឡំ​នោះ​ក៏​និយាយ​មិន​គិត​ទៅទៀត គាត់​ជាម​នុស្ស​ចិត្តបុណ្យ​ណាស់ រៀន​គិត​អី​វិជ្ជមាន​ខ្លះទៅ កុំ​តែ​ស្ករ​ពេក​បងប្អូន​មួយចំនួន ជួយ​share​ឲ្យ​ដឹង​ពី​មូលហេតុ​ផង កុំ​ឲ្យ​នាំគ្នា​យល់ច្រឡំ​ទៀត​បង​បង​»​។​

​ដោយឡែក គណនី​ឈ្មោះ Thida Vira ក៏បាន​ឆេះ​កំហឹង​យ៉ាងខ្លាំង​ដែរ​ថា​៖ «​អ្នក​ដែល​យក​រូបថត​គេ​មក​ផុស​ហ្នឹង មាន​សួរ​ម្ចាស់​ឡាន​ទេ ថា​យក​ឡាន​មក​ធ្វើ​អី​ក្នុង​សាលាឆាន់​? រឿង​មិន​ពិត​ចេះ​លួច​ថត​យក​រូបគេ​មក​ផុស​ដោយ​មិនមែនជា​ការពិត ធ្វើ​មើល​តែ​របស់​ខ្លួនឯង ពេល​ដែរ​ម្ចាស់​ទាន (​ម្ចាស់​ឡាន​) អត់​ដឹងខ្លួន​សោះ​! ខែ​បុណ្យ ខែ​ទាន ចឹ​ង​នរក​ស៊ី​ក្បាល​ណា​អា​ផ្ល​ក់ច​យ អើយ​..!»​។​

​ចំណែក​គណនី Anna Chhin ក៏បាន​តប​ថា​៖ «​អើយ​ពួកម៉ាក​គ្នា​ខឹង​ជំនួស នៅ​សុខ​សុខ​គេ​ជេរ​មួយ​ប្រទេស​មនុស្ស សម័យនេះ​ស្អី​ក៏​ធ្វើបាន ដើម្បី​ប្រ​យោន៍​ខ្លួនឯង​សាហាវ​»​។​

​តែ​យ៉ាងណា ជុំវិញ​រឿង​បង្ក​ការរិះគន់​ដែល​គេ​ថា​ធ្វើឡើង​ដ៏​មិន​សមរម្យ ឬ ហាក់ដូច​ជ្រុល​ពេក​នេះ គឺ​មានតែ​ចៅអធិការ​វត្ត​ទេ ដែល​អាច​បកស្រាយ​ពន្យល់បាន ព្រោះថា​មានតែ​លោក​ទេ​ដែល​អាចមាន​សិទ្ធិ ក្នុងការ​សម្រេច​ធ្វើ​រឿងនេះ​ឡើង​៕ ដោយ​៖ លឹម ហុង​

spot_img
×