Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ក្មេង​ទំនើង​មួយក្រុម ប្រើ​ដាវ​កាប់​ភាគី​ម្ខាង​ទៀត ក្នុង​រឿង​ជិះ​ម៉ូតូ​ប្រជែង​ឌឺដង​ដាក់គ្នា ពេល​នាំគ្នា​ចេញពី​លេង​កម្សាន្ត​ចំណុច​ក្បាលទឹក តំបន់​រមណីយដ្ឋាន​ទឹកឆា

spot_img

​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​រាយការណ៍​ពី​ករណី​ហិង្សា​ដោយ​ចេតនា​តំបន់​រមណីយដ្ឋាន​ទឹកឆា ដែល​បង្ក​សកម្មភាព​ឡើង​ដោយ​ក្មេង​ទំនើង​មួយក្រុម ដោយសារ​មូលហេតុ​បណ្ដាលមកពី​ជិះ​ម៉ូតូ​ប្រជែង​ឌឺដង​ដាក់គ្នា ខណៈពេល​ជនរងគ្រោះ នាំគ្នា​ចេញពី​លេង​កម្សាន្ត​ចំណុច​ក្បាលទឹក តំបន់​រមណីយដ្ឋាន​ទឹកឆា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្មេង​ទំនើង​ចំនួន​៤​នាក់ និង​ដាវ​មួយ​ដើម​។​

​ក្រុមការងារ​ព័​ត៍​មាន​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​ជម្រាបជូន​ដល់​សាធារណជន ដែល​និយម​ប្រាស់​ប្រើ​នូវ​បណ្ដាញ​ទំនាក់ទំនង​សង្គម មេត្តា​ជ្រាបថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤ និង​២០​នាទី នៅ​ចំណុច​ព្រៃ​ម៉ៃសាក់ តំបន់​រមណីយដ្ឋាន​ទឹកឆា ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ករណី​ហិង្សា​ដោយ​ចេតនា ដែល​បង្ក​សកម្មភាព​ឡើង​ដោយ​ក្មេង​ទំនើង​មួយក្រុម​រួមមាន ៖ 1. ឈ្មោះ សឹង សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​ជនដៃដល់​) អ្នក​កាន់​ដាវ 2. ឈ្មោះ សា​រុំ ពិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ 3. ឈ្មោះ រិ​ទ្ធ ញ៉ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ (​អ្នក​ទាំង​បីនាក់ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​) ។ 4. ឈ្មោះ ហ៊ីម ស្រ៊ី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទំ​លំនៅ​ភូមិ​តា​អុក ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម 5. ឈ្មោះ ម៉ៅ ស៊ីថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ 6.​ឈ្មោះ ដឿ​ន ខ្និ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​អ្នក​កាន់​ដាវ​) (​ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​ខ្វាវ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មធ្យោបាយ ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ចំនួន​១​គ្រឿង​, ម៉ាក​វីន​ន័​រ ចំនួន​១​គ្រឿង និង​ម៉ាក​អ៊ិ​ច​ស៊ិន​ធ័​រ ចំនួន​១​គ្រឿង​) បានធ្វើ​សកម្មភាព​ព្រួត​គ្នា​ជិះ​ម៉ូតូ ដេញ​កាប់​ទៅលើ​ក្មេងស្ទាវ​មួយក្រុម​ទៀត​រួមមាន ៖ 1. ឈ្មោះ សៀ កែវ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​រងរបួស ដោយសារ​ដួល​ម៉ូតូ​) 2. ឈ្មោះ ណុល ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ 3. ឈ្មោះ ហេង តុង​ផេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ 4. ឈ្មោះ អន សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ 5. ឈ្មោះ ស៊ុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ 6. ឈ្មោះ ណា រ៉ាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ​។ អ្នក​ទាំង​៦​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ 7. ឈ្មោះ ហាក់ ម៉េង​ឡុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ (​មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​) 8. ឈ្មោះ ទិន សុ​ផានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ (​រងរបួស​) 9. ឈ្មោះ នូ រ៉េ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​រងរបួស​ក្បាល​) ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។​

​នគរបាល បាន​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​អំពើហិង្សា​នេះ គឺ​បណ្ដាលមកពី​ជិះ​ម៉ូតូ​ប្រជែង​ឌឺដង​ដាក់គ្នា ខណៈពេល​ជនរងគ្រោះ នាំគ្នា​ចេញពី​លេង​កម្សាន្ត​ចំណុច​ក្បាលទឹក តំបន់​រមណីយដ្ឋាន​ទឹកឆា ។​

​ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ និង​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រូច ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក ព្រមទាំង​កម្លាំង​ប្រចាំការ​គោលដៅ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ចំណែក​២​នាក់​ទៀត បាន​រត់គេចខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង រួមមាន ដាវ​ចំនួន​១​ដើម និង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ២​គ្រឿង ។
​ខណៈ​នេះ​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ពីរ​នាក់​ផ្សេងទៀត សមត្ថកិច្ច​កំពុងតែ​ស្វែងរក យកមក​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់​ផង​ដែលថា លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​តែងតែ​យកចិត្តទុកដាក់ និង​ដាក់បទបញ្ជា​ក់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដល់​គ្រប់​កងកម្លាំង​នៅតាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ទាំង​១០ ចំពោះ​វិធាន​ការបង្កា​ប់​រាល់​សកម្មភាព​ក្មេង​ទំនើង ក៏ដូចជា​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង ព្រមទាំង​ធ្វើការ​បង្កា​ប់​បានជា​ច្រើន​ករណី​មកហើយ នាពេល​កន្លងមកនេះ ។
​ក្រុមការងារ​ព័ត៌មាន​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​អរគុណ​ចំពោះ​ការសហការ ពី​ប្រជាពលរដ្ឋ​ដែល​តែងតែបាន​ផ្ដល់ព័ត៌មាន មកកាន់​សមត្ថកិច្ច​យើងខ្ញុំ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×