Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​អង់គ្លេស​ប្តេជ្ញា ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម​បន្ថែមទៀត​

spot_img

​ភ្នំពេញ​៖​ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សារ​ការងារ​ជាមួយ​លោក Marc Thayre អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា និង​សហការី​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បាន​ពិភាក្សា​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) និង​ដំណើរ​ការវិវត្ត​នៃ​ការជ្រើសរើស​អគ្គនាយក​ថ្មី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ក្នុងនោះ​មាន​បេក្ខភាព​មកពី​អង់គ្លេស​ផងដែរ​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​រំលេច​ពី​សក្តានុពល​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អង់គ្លេស ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១,០៥ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩ ដែល​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៩៧៨ លាន​ដុល្លារ​អាមេរិក ពិសេស​លើ​ផលិតផល​សម្លៀកបំពាក់ កង់ និង​ស្បែកជើង​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​បង្ហាញ​ជំហរ​របស់​កម្ពុជា ក្នុងការ​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ គាំទ្រ​កិច្ច​កំណែរ​ទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សំដៅ​ធានា​តម្លាភាព​និង​ភាព​ស្មើរ​គ្នា​រវាង​សមាជិក ព្រមទាំង​ជំរុញ​ប្រទេស​អភិវឌ្ឍន៍ រួមទាំង​អង់គ្លេស ឱ្យ​បន្ត​គាំទ្រ​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច តាមរយៈ​ការផ្តល់​ប្រព្រឹត្ត​កម្ម​ដោយឡែក​និង​ពិសេស (S&DT) ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។

​ជា​កិច្ច​ចុងក្រោយ ឯកឧត្តម​រដ្ឋលេខាធិកា​រ និង​លោក Marc Thayre អនុប្រធាន​បេសកកម្ម​ស្ថានទូត​អង់គ្លេស បានបង្ហាញ​សុទិដ្ឋិនិយម​លើ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​បាន​ប៉ះពាល់​ដោយ​មេរោគ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩៕
​ដោយ​៖CEN

spot_img
×