Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៨ របស់​រដ្ឋបាល​រាជធានី​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី ។​

​លោក​ឃួង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​ថា​ អង្គសន្និបាត បាន​សម្រេច​ជ្រើសរើស​យក​ប្រធានបទ​ចំនួន​៤ មក​ពិនិត្យ ពិភាក្សា ស្វែង​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន យកមកអនុវត្ត​អោយបាន​ម៉ឹងម៉ាត់ នៅក្នុង​ឆ្នាំ​២០១៨​នេះ ។​

​ក្នុងនោះ​រួមមាន ទី​១៖ អំពី​ការអនុវត្ត​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ៖ បាន​ផ្តោត​សំខាន់​លើ​បញ្ហា សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ (​ផ្លូវ​សំខាន់ៗ ១១​ខ្សែ គឺ​មាន​បញ្ហា​ប្រឈម​ខ្ពស់​ដោយ​សារ អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង រថយន្ត​ធុន​ធ្ងន់​បើកបរ​មិន​គោរព​ច្បាប់​ចេញចូល​រាជធានី យានយន្ត​បើកបរ​ដងផ្លូវ​គ្មាន​លក្ខណៈ​បច្ចេកទេស ការដាក់​ភ្លើងស្តុប​មួយ​ចំនួន​ពុំ​ទាន់​បាន​ល្អប្រសើរ ការប្រើប្រាស់​ផ្លូវ និង​ទ្រូ​វ​ផ្លូវ​ដោយ​បំពាន និង​ការចត​គ្មាន​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​។ ជា​ដំណោះស្រាយ រួមមាន បន្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បង្កើត​ជា​ស្ប៉ត​ផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍ និង​ស្លាក​ប៉ាណូ ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ និង​អ្នកពាក់ព័ន្ធ​ក្ន​ងុ​ការសម្រួល​ចរាចរណ៍​តាម​គោលដៅ​កកស្ទះ​ចំនួន​១០៥​គោលដៅ បន្ត​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាត​ស្រវឹង​ឲ្យបាន​ញឹកញាប់ ពង្រឹង​សមត្ថភាព​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​មន្ត្រី​ជំនាញ និង​ពង្រឹង​ការអប់រំ​ច្បាប់​ចរាចរណ៍​នៅ​តាម​គ្រប់​ស្រទាប់ តាំង​ពិ​សាលារៀន​ឡើងទៅ ព្រមទាំង​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​តាម​សេចក្តីជូនដំណឹង​ថ្នាក់​ខណ្ឌ​សង្កាត់ និង​រាជធានី​។​

​ទី​២ អំពី​ការងារ​បរិស្ថាន និង​អនាម័យ (​ទីក្រុង​ស្អាត​)៖ បញ្ហា​ប្រឈម​ខ្ពស់​គឺ ការគ្រប់គ្រង​សំរាម សំណល់​រឹង សំណល់​រាវ ការបំពុល​ខ្យល់ និង​សំឡេង ដែល​កើតចេញ​ពី​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ មិន​បាន​គ្រប​ត្រឹមត្រូវ និង​ហូរ​ស្រក់​ទឹក​ការដូ​ត​សំរាម​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ជាយក្រុង និង​ការបង្ហូរ ឬ​ចាក់ចោល​នូវ​សំណល់​ចេញពី​ការដ្ឋាន​សំណង់​ចូល​ប្រព័ន្ធ​លូ​ជាដើម​។​

​ឆ្លើយតប​នឹង​ករណី​នេះ អង្គសន្និបាត​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពង្រឹង​វិធានការ​ការហាមឃាត់រ​ថយ​ន្ត​ដឹកដី ដឹក​ខ្សាច់​ចូល​ក្រុង ព្រមទាំង​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ពី​លក្ខណៈ​បច្ចេកទេស​ក្នុង​ការដឹកជញ្ជូន​ដល់​ម្ចាស់​ទីតាំង​ដេប៉ូ​ខ្សាច់ និង​តាម​ការដ្ឋាន​សំណង់ និង​ចុះ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដោយ​ស្នើ​ឲ្យ​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​ការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទុកដាក់ និង​បញ្ចេញ​សំរាម​ឲ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​ពេល និង​ទីកន្លែង​ដែល​បាន​កំណត់​និង​អនុវត្ត​វិធានការ​ផាកពិន័យ យោងតាម​អនុក្រឹត្យ​លេខ​១១៣ ។ ទន្ទឹមនឹងនេះ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុនស៊ី​នទ្រី ត្រូវ​បំពេញបន្ថែម​នូវ​កង្វះខាត​លើ​ផ្នែក​សម្ភារៈ និង​កម្មករ ឲ្យ​ឆ្លើយតប​តាម​តម្រូវកា​រ ឬ​ក៏​បន្ថែម​ឲ្យមាន​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ដទៃទៀត​(​ក្រៅ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​)​។ បន្ត​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យមាន​ការ វិនិយោគ​លើ​ការកែច្នៃ​សំរាម ការរៀបចំ​អាង​ប្រព្រឹត្តិកម្ម​ធម្មជាតិ និង​ដាំ​ដើមឈើ​តាម​ប្រឡាយ ក៏​ដូច​ជាំ​នៅតាម​អាង​ស្តុក​ទឹក​សម្អុយ​។​

​ទី​៣៖ អំពី​ការផ្តល់​សេវា​សាធារណៈ​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​អង្គភាព​ប្រជាពលរដ្ឋ​៖ អង្គសន្និបាត​បានគត់សម្គាល់​ឃើញ​ថា​យន្តការ​នៃ​ការផ្តល់​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិតជា​បាន​ផ្តល់​ភាពងាយស្រួល និង​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និង​បង់ថ្លៃ​ទៅតាម​ការកំណត់​របស់​ច្បាប់ ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ចោទ​ឡើង​មួយ​ចំនួន​ដូចជា ការងារ​អត្តសញ្ញាណ​កម្ម​( ការកែតម្រូវ​លើ​ឯកសារ​ដែល​ខុស​) , កង្វះខាត​លើ​ការត្តាប់​ព័ត៌មាន​ពី​ការបង់ពន្ធ (​ពន្ធ​របស់​អាជីវកម្ម និង​ពន្ធ​ប្រថាប់ត្រា​) , ការផ្តល់សេវា មាន​ភាពយឺតយ៉ាវ និង​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​។​ល​។ នៅ​មិនទាន់​បាន​ល្អប្រសើរ និង​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ក្នុង​ការដោះស្រាយ​ហើយ​សមត្ថភាព​យល់ដឹង​របស់​មន្ត្រី​ជំនាញ​មួយចំនួន​នៅ​មាន​កម្រិត​។​

​ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្នើ​សុំ​គោលការណ៍​ដឹកនាំ​ពី​ក្រសួង​មហាផ្ទៃ​, លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ ដើម្បី​សម្របសម្រួល​នូវ​សំណើ និង​សំណូមពរ មួយចំនួន ពិសេស​ស្នើសុំ​ឲ្យ​ពន្លឿន​ដល់​ការដាក់​ឲ្យ​ដំណើរការ​ច្រកចេញចូ​ល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យបាន​ឆាប់រហ័ស​(​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨)​។​

​ទី​៤៖ អំពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការទប់ស្កាត់​សំណង់​ខុសច្បាប់​៖ កិច្ច​ពិភាក្សា​ក្នុង​អង្គសន្និបាត​រកឃើញថា ជារួម​មាន​ការរំលោភ​លើ​ចំណី​ប្រឡាយ​លូ ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៅមានកម្រិត , មិនទាន់​មាន​ការទប់ស្កាត់​តឹងរ៉ឺង ខ្វះ​ប្លង់​បច្ចេកទេស​ក្នុងការ​កំណ់​ត​ទីតាំង​ប្រព័ន្ធ​ប្រឡាយ​លូ និង​មិន​បាន​ថែទាំ ហើយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ។ ប្រឡាយ​មួយចំនួន​បាន​បាត់បង់​រូបរាង នៅពេល​ចុះបញ្ជី​ការ​កាត់​ទុក និង​កំណត់ទុក​ទំហំ​ប្រឡាយ​មិន​បាន​ច្បាស់លាស់ ដោយឡែក​ចំពោះ​ករណី​សំណង់​វិញ ការកសាង​សង់​មុន​ដោយ​គ្មាន​ប្លង់ ឬ​ច្បាប់​អនុញ្ញាត​។ ជាមួយគ្នានេះដែរ យើង​នៅ​ខ្វះ​ប្លង់​មេ​ប្រើប្រាស់​ដី​លំអិត​ស​ម្រាប់​តម្រង់ទិស និង​ការអនុវត្ត​ប្លង់​មេ ការវិភាគ​ប្លង់​ដើម្បី​គ្រប់គ្រង​ប្លង់​មេ​លើ​ការគ្រប់គ្រង​ទំហំ​ចិញ្ចើមផ្លូវ និង​ប្រឡាយ​ជាដើម​។​

​ជា​ដំណោះស្រាយ​អង្គសន្និបាត​បាន​សន្និដ្ឋាន​ជារួម​ដូចតទៅ ទាមទារ​ឲ្យ​មានា​ករ​បណ្តុះ​បណ្តា​ដល់​អាជ្ញាធរ​មូលដ្ឋាន​អំពី​ច្បាប់​សំណង់ មុន​នឹង​ចេញ​លិខិតអនុញ្ញាត​សាងសង់ ត្រូវ​មាន​ការសហការ​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ឲ្យបាន​ល្អ​ប្រសើ​រ និង​មាន​វិធានការ​តឹងរ៉ឺង​លើ​ការរំលោភ​បំពានចំណី​ប្រឡាយ​លូ ព្រមទាំង​តម្រូវឲ្យ​មាន​ការ​បន្ស៊ី​ប្លង់​មេ​ជាមួយ​អ្នកពាក់ព័ន្ធ​ដូចជា​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក និង​ប្រៃសនីយ៍​ជាដើម មុន​នឹង​ដឹក​ផ្លូវ​រៀបចំ​ប្រព័ន្ធ​ក្រោម​ដី​៕​ ដោយ​ ៖​ កូឡាប​

spot_img
×