Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើម​រៀបចំ​ចងក្រង​បញ្ជី​ផលិតផល​ដែលមាន​សក្កា​នុព​ល​របស់​កម្ពុជា​ចំនួន ២០​មុខ សម្រាប់​ជំរុញ​ផលិតកម្ម និង​ពង្រីក​ការនាំចេញ​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម មាន​រៀបចំ​កិច្ចប្រជុំ ពិភាក្សា​មួយ​ស្តីពី​ការងារ​ជំរុញ​ផលិតកម្ម និង​នាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​គ្រោង​ចាប់ផ្តើម​ចរចា ដោយ​ចាប់ផ្តើម​ពី​ការរៀបចំ​ចងក្រង​បញ្ជី​ផលិតផល​ដែលមាន​សក្កា​នុព​ល​របស់​កម្ពុជា​ចំនួន ២០​មុខ សម្រាប់​ជំរុញ​ផលិតកម្ម និង​ពង្រីក​ការនាំចេញ​។ ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​នេះ ដោយមាន​ការចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្ដម​អគ្គនាយក និង​មន្ត្រី​ជំនាញ​ពី​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​។

​កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​ជំរុញ​ផលិតកម្ម និង​នាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ស្រាប់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​ដៃគូ​ទេ្វ​ភាគី និង​ពហុភាគី សំដៅ​ជំរុញ​ផលិតកម្ម​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម ស៊ា​ង ថៃ បានលើកឡើង​ពី​អនុសាសន៍​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ពិភាក្សាគ្នា និង​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​អគ្គនាយកដ្ឋាន​របស់​ក្រសួង ដើម្បី​សិក្សា​ថា តើ​កម្ពុជា​អាច​នាំចេញ​ទំនិញ​អ្វី​បាន​ខ្លះ​? ហើយ​ចំណេញ និង​បាត់បង់​ប្រយោជន៍​អ្វីខ្លះ​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក​? ដោយយោង​តាម​អនុសាសន៍​ចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កន្លងទៅ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើងថា ថ្វីត្បិតតែ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ និង​ពិភពលោក ជា​អាថ៌ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​, សមាគម ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ រួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ឥណ្ឌា និង​ណូ​វែ​ល​ហ្សឺ​ឡង់​ប៉ុន្តែ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទាំងនោះ នៅ​ជួប​បញ្ហា​មួយចំនួន ដូច្នេះ​យើង​ត្រូវ​សិក្សា​ទៅលើ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​លម្អិត ហើយ​សរសេរ​ជា​របាយការណ៍​សិក្សា​ស្រាវជ្រាវ ជូន​ឯកឧត្តម​រដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច​មុននឹង​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​

​កិច្ចប្រជុំ ក៏បាន​ពិភាក្សា​ទៅលើ​គោលនយោបាយ​ជំរុញ​ផលិតកម្ម ការបើក​ច្រក​ទីផ្សារ​ទំនិញ វិធាន​ប្រភពដើម​ទំនិញ វិនិយោគទុន​ដោយផ្ទាល់​ពី​បរទេស (FDI) និង​វិនិយោគទុន​ក្នុងស្រុក ការវិភាគ​ថ្លៃដើម​ទំនិញ ចំណុចខ្លាំង​ចំណុចខ្សោយ​របស់​កម្ពុជា និង​ការជំរុញ​ផលិតកម្ម និង​ការនាំចេញ ជាពិសេស​ទំនិញ​សក្កា​នុព​ល​របស់​កម្ពុជា ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​ដៃគូ​ពាណិជ្ជកម្ម​នានា ក្នុង​តំបន់ និង​ពិភពលោក​។​

​ជា​លទ្ធផល អង្គប្រជុំ បាន​ឯកភាពគ្នា​បន្ត​សិក្សា​លម្អិត​បន្ថែម​ពី​ផលប្រយោជន៍​ដែល​ទាញ​បាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ស្រាប់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចរចា​រួចរាល់ ហើយ​គ្រោង​នឹង​ចុះហត្ថលេខា និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​គ្រោង​ចាប់ផ្តើម​ចរចា ដោយ​ចាប់ផ្តើម​ពី​ការរៀបចំ​ចងក្រង​បញ្ជី​ផលិតផល​ដែលមាន​សក្កា​នុព​ល​របស់​កម្ពុជា​ចំនួន ២០​មុខ សម្រាប់​ជំរុញ​ផលិតកម្ម និង​ពង្រីក​ការនាំចេញ​។ ក្នុងនោះ អង្គប្រជុំ ក៏បាន​ឯកភាពគ្នា ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ឲ្យ​ឃើញ​ពី​បញ្ហា​ដែល​ជួបប្រទះ​ក្នុង​ផលិតកម្ម និង​របាំង​ឧបសគ្គ​នានា ដែល​រាំងស្ទះ​ដល់​ការនាំចេញ​នូវ​ផលិតផល​ទាំងនោះ ដោយ​រៀបចំ​ធ្វើជា​តារាង​ម៉ា​ទ្រិ​ច​ការងារ​សម្រាប់​ធ្វើការ​ពិនិត្យ និង​តាមដាន​បន្ត​។

​ជាមួយគ្នានេះដែរ អង្គប្រជុំ ក៏បាន​សម្រេច​បង្កើត​លេខាធិការដ្ឋាន ក៏ដូចជា ក្រុមការងារ​អន្តរក្រសួង (​ក្នុងករណី​ចាំបាច់​) សម្រាប់​សម្របសម្រួល​កា​រងារ ប្រមូល​ព័ត៌មាន និង​ធាតុ​ចូល​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​បូកសរុប​ធ្វើ​របាយការណ៍​ដាក់ជូន ឯកឧត្តម​រដ្ឋមន្ត្រី ឲ្យ​បាន​ឆាប់​។ ចំពោះ​កិច្ចប្រជុំ​បន្ទាប់ អង្គប្រជុំ បាន​ឯកភាពគ្នា រៀបចំ​ធ្វើឡើង​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០ បន្តទៀត​៕
ដោយ​៖​កូ​ឡាប​

spot_img
×