Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រែក​រក​ម៉ែ​! កំលោះ​ម្នាក់​ត្រូវ​ពស់ថ្លាន់​ចងកំហឹង​នឹង «​អាប្អូន​តូច​» ខណៈ​ដាក់​គូទ​លើ​ចាន​បង្គន់ ពេទ្យ​ដេរ​អស់​៣​ថ្នេរ​នៅត្រង់​…

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​រន្ធត់​ផង និង​ក៏​អស់សំណើច​ផង នៅពេលដែល​បុរស​ម្នាក់​ត្រូវបាន​ដឹងថា បាន​ជួប​គ្រោះ​ដ៏​មហា​ស៊យ ត្រូវ​ពស់ថ្លាន់​ខាំ​ចំ «​អាប្អូន​តូច​» ខណៈ​គាត់​កំពុង​អង្គុយ​នៅលើ​ចាន​បង្គន់​។​

​និស្សិត​ម្នាក់​ឈ្មោះ Siraphop Masukarat ស្រែក​ឡើង​ក្នុង​ភាពឈឺចាប់​ខ្លាំង នៅពេល​ដឹង​ត្រូវ​ពស់ថ្លាន់​១​ក្បាល ខាំ​ប្រដាប់ភេទ​របស់គាត់ ខណៈ​គាត់​កំពុង​អង្គុយ​នៅលើ​ចាន​បង្គន់​។ គាត់​មាន​អារម្មណ៍​ឈឺ​អ៊ួ​លៗ​នៅលើ​ប្រដាប់ភេទ ហើយ​បាន​រកឃើញថា​ពស់​នោះបាន​ខាំ​ចុង​ប្រដាប់ភេទ​របស់គាត់​។​

​ក្រោយពី​បានឮ​សម្រែក​របស់​កូនប្រុស ស្ត្រី​ជា​ម្តាយ​បាន​ប្រញាប់ប្រញាល់​រត់ទៅរក​គាត់ ហើយ​បានធ្វើ​ឲ្យ​គាត់​ស្ងប់​អារម្មណ៍ មុនពេល​រថយន្ត​សង្គ្រោះ​មកដល់ និង​យក​គាត់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​ជា​លទ្ធផល Siraphop ត្រូវបាន​ពេទ្យ​ដេរ​ចំនួន​៣​ថ្នេរ នៅត្រង់​ចុង​ប្រដាប់ភេទ​របស់គាត់ ហើយ​គ្រូពេទ្យ​បាន​ព្យាបាល​មុខរបួស​ខាំ ដោយ​លាង​សម្អាត​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដើម្បី​ចៀសវាង​ពពួក​បាក់តេរី​របស់​ព​ស់​ថ្លាន់​មិន​ឲ្យ​រីក​រាលដាល​៕ ដោយ​៖ លឹម ហុង​

spot_img
×