Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! គ្រូ​ដាក់ទណ្ឌកម្ម​កូនសិស្ស​ស្រី​ម្នាក់ វ៉ៃ​ឲ្យ​រងរបួស​រហូតដល់​ស្លា​ប់ ដោយសារ​ឆ្លើយ​សំណួរ​២​ខុស​….

spot_img

​ក្មេងស្រី​ជា​សិស្សសាលា​បឋម​ម្នាក់ នៅក្នុង​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ត្រូវបាន​គ្រូ​របស់​នាង​ដាក់ទណ្ឌកម្ម​វ៉ៃ​រហូត​សន្លប់ ដោយសារ​នាង​ឆ្លើយ​សំណួរ​២​ខុស​។​

​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ Ning Ning អាយុ ១០ ឆ្នាំ ត្រូវបាន​ដឹងថា នាង​បាន​ឆ្លើយ​សំណួរ​គណិតវិទ្យា​ចំនួន​២ ខុស ហើយ​គ្រូ​របស់​នាង​បាន​ផ្ទុះ​កំហឹង​តែម្តង​។ ជាការ​ដាក់ទណ្ឌកម្ម គ្រូ​នោះបាន​ឲ្យ​នាង​លុតជង្គង់​ចុះ រួច​យកដៃ​ញ៉ឹង​ស្លឹកត្រចៀក ទះកំផ្លៀង និង​អ្វីដែល​អាក្រក់​បំផុត​នោះ គឺ​វាយ​ក្បាល​របស់​នាង​។​

​យោងតាម​ម្តាយ​បងស្រី​ភ្លោះ​របស់ Ning ដែល​រៀន​ក្នុង​ថ្នាក់​ជាមួយគ្នា បាន​ប្រាប់​ឲ្យ​ដឹងថា បងស្រី​របស់​នាង​មិនអាច​ងើប​ក្បាល ឬ កម្រើកខ្លួន​នោះទេ ក្នុងអំឡុងពេល​គ្រូ​ដាក់ទណ្ឌកម្ម​។ បន្ទាប់ពី​ដាក់ទណ្ឌកម្ម មិត្ត​រួម​ថ្នាក់​របស់​នាង​បាន​ប្រញាប់ប្រញាល់​ទៅ​ជួយ​លើក​គ្រា​នាង​ឲ្យ​អង្គុយ​។​

​ខណៈ​ឃើញ​ហាក់​មិន​ស្រួល គ្រូ​ចិត្តកំណាច​នោះ​ក៏បាន​ទូរស័ព្ទ​ហៅ​ជីដូន​របស់ Ning មក​យក​នាង​ទៅផ្ទះ ដោយនិយាយ​លេស​ថា​នាង​ហាក់​មិន​ស្រួលខ្លួន​។ ជីដូន​របស់​នាង​ក៏បាន​ប្រញាប់ប្រញាល់​ទៅកាន់​សាលា និង​បាន​រកឃើញថា Ning Ning មិនអាច​បើកភ្នែក និង​និយាយ​អ្វី​បានឡើយ​។ បន្ទាប់មក ជីដូន​ក៏បាន​ប្រញាប់ប្រញាល់​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ ជា​កន្លែង​ដែល​ពួកគេ​បាន​ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែ ជា​អកុសល នាង​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ក្រោយ​រឿងនេះ​កើតឡើង អ្នកសារព័ត៌មាន​បាន​ទៅកាន់​សាលារៀន​របស់​នាង ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ ទោះយ៉ាងណា ក្រោយពី​បាន​ឮថា​ក្រុម​សារព័ត៌មាន អ្នកនា​យកបាន​ពន្យារ​ការជួប និង​មិន​ឆ្លើយ​ទូរស័ព្ទ​៕ ដោយ​៖ លឹម ហុង​


spot_img
×