Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ព្យាយាម​អស់ពី​សមត្ថភាព ជួយសង្គ្រោះ​ជីវិត​បុរស​ម្នាក់ តែ​មិនអាច នាង​តូចចិត្ត​ខ្លួនឯង​ក៏​….

spot_img

​បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​គេ​ដឹងថា ស្រាប់តែ​បាន​ដួលសន្លប់​ភ្លាមៗ​តែម្តង ខណៈពេលដែល​គាត់​កំពុង​អង្គុយ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង នៅ Taman Acbe (​ម៉ាឡេស៊ី​) កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​។ ភ្លាមៗ​នោះ នារី​ជា​និស្សិត​ពេទ្យ​ម្នាក់​ដែលមាន​វត្ត​មាននៅ​ទីនោះ ក៏បាន​ប្រញាប់ប្រញាល់​ទៅ​ជួយ ដោយ​ចាប់​ផ្តើមធ្វើ​ចលនា​សង្គ្រោះ​បេះដូង​ទៅលើ​គាត់​។​

​នាង​បាន​បន្ត​អនុវត្ត​ចលនា​បេះដូង ទៅលើ​បុរស​ចំណាស់​នោះ​រហូតដល់​រថយន្ត​សង្គ្រោះ និង​បុគ្គលិក​ពេទ្យ​បានមក​ដល់​។ តែ​ជា​អកុសល នៅពេល​ពួកគេ​មកដល់ បុរស​នោះ​ត្រូវបាន​ប្រកាសថា​ស្លាប់​បាត់ទៅហើយ​។​

​យោងតាម Sin Chew Daily បាន​ឲ្យ​ដឹងថា សព​របស់​បុរស​នោះ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តម្កល់ ដើម្បី​ធ្វើ​កោសល្យវិច័យ ខណៈដែល​មូលហេតុ​នៃ​ការស្លាប់​របស់គាត់​នៅតែ​មិនទាន់​ដឹង​នៅឡើយ​។​

​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជំនួស​នោះ គឺ​ការខិតខំ​របស់​នារី​ជា​និស្សិត​ពេទ្យ មិនអាច​ជួយ​គាត់​បាន ហើយ​នាង​បាន​ស្រក់​ទឹកភ្នែក នៅពេល​គាត់​ត្រូវបាន​ប្រកាស​ស្លាប់​។​

​ទោះយ៉ាងណា អ្នក​និយម​លេង​អ៊ីនធឺណិត បាន​សម្តែង​នូវ​ការកោតសរសើរ​នាង​យ៉ាងខ្លាំង ចំពោះ​ការព្យាយាម​អស់ពី​សមត្ថភាព​របស់​នាង ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ម្នាក់ ហើយ​ប្រាកដ​ណាស់ នេះ​ក៏​មិនមែនជា​កំហុស​របស់​នាង​នោះទេ នាង​ធ្វើបែបនេះ​ជាការ​ត្រឹមត្រូវ​ណាស់​៕ ដោយ​៖ លឹម ហុង​

spot_img
×