Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ព្រះសង្ឃ ប្រមាណ​ជាង​១២០​អង្គ អាពាធ​រោគា​ដែល​ឆ្លង​ជំ​ង​ផ្តាសាយធំ នៅ​ខេត្ត​ចំនួន​បួន

spot_img

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​ថ្លែងថា ខ្ញុំ​សូម​អនុញ្ញាត​ជម្រាបជូន​សាធារណជន​ទាំងអស់ នូវ​ស្ថានភាព​ជំងឺ​គ្រុន​ផ្តាសាយធំ នៅ​ទូទាំងប្រទេស​កម្ពុជា ។​

​លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែងថា តាម​ការសរុប​ខេត្ត​ចំនួន​បួន (​តាកែវ ត្បូងឃ្មុំ បាត់ដំបង និង​បន្ទាយមានជ័យ​) ដែលមាន​ព្រះសង្ឃ អាពាធ​រោគា​កន្លងមក និង​ក្នុងពេល​ថ្មីៗ​នេះ មាន​ចំនួន​ប្រមាណ​ជាង​១២០​អង្គ​ហើយ ដែល​ឆ្លង​ជំ​ង​ផ្តាសាយធំ​។ ព្រះសង្ឃ​ដែល​អាពាធ​ស្ទើរតែ​ទាំងអស់ បាន​ព្យាបាល​ជាសះស្បើយ​ហើយ នៅ​សេសសល់​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ការព្យាបាល តែ​ស្ថានភាព​បាន​ធូរស្រាល​ហើយ​ដែរ​។

​ជាទូទៅ កត្តា​ដែល​ឲ្យ​មាន​បញ្ហា​សុខភាព​បែបនេះ គឺមាន​កត្តា​ជាច្រើន​ដូចជា ការប្រែប្រួល​អាកាសធាតុ ការវិវត្ត​បម្រែបម្រួល​នៃ​វីរុស ឫ​មេរោគ​ផ្សេងៗ​នៅក្នុង​បរិស្ថាន​ដែល​ផ្តល់​អំណោយផល​គួបផ្សំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ឫ​មានការ​ប៉ះពាល់​ជាមួយ​ពពួកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ និង​ពពួកសត្វ​បក្សី ដែល​អាច​ចម្លង​វីរុស​ណាមួយ​មក​បុគ្គល ឫ​ការបរិភោគ​ពពួកសត្វ​ទាំងនេះ​ដែល​ចម្អិន​មិនបាន​ច្អិន និង​មាន​កង្វះ​ការអនុវត្ត​អនាម័យ​ដៃ និង​ខ្លួនប្រាណ ឆ្លងតាម​ការ​ក្អក​កណ្តាស់ ដែល​មិនបាន​ខ្ទប់មាត់​និង​ច្រមុះ​បាន​ត្រឹមត្រូវ​ឫ​ឆ្លងតាម​ការប៉ះពាល់​ទឹក​ផ្លូវដង្ហើម​អ្នក​ដែល​ឈឺ ជាដើម​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​ព្រះសង្ឃ លោកតា​អាចារ្យ លោក​យាយជី និង​គណកម្មការ​វត្ត​ទូទាំងប្រទេស​កម្ពុជា ចូលរួម​អនុវត្តន៍​វិធានការ​៖
– ត្រូវមាន​អនាម័យ​ខ្លួនប្រាណ ជាពិសេស​អនាម័យ​ដៃ​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​សម្អាត​ឲ្យ​បាន​ញឹកញាប់​តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល​។
– ប្រេ​ី​ម៉ាស់​ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ពេល​ចូលក្នុង​ទីវ​ត្ត​អា​រ៉ា​ម ឬ​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន ហេ​ី​យ​ពេល​ក្អក​កណ្តាស់ ត្រូវ​ខ្ទប់មាត់​នុង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រ​ម៉ា ក្រដាស​ជូត​មាត់ ឬ​កែងដៃ ជាដើម​។
– ត្រូវ​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​
– ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ​ដែល​បំបៅកូន​ដោយ​ទឹកដោះ និង​សត្វ​បក្សី ដោយផ្ទាល់​។ ប្រសិនបើ​បាន​ប៉ះពាល់ ត្រូវតែ​លាងដៃ​ជាមួយ​សាប៊ូ ឲ្យ​ឆាប់ មុននឹង​ចាប់​កាន់​របស់របរ ឫ​មុននឹង​ប៉ះពាល់​ផ្ទៃមុខ​របស់​បុគ្គល​។
– ត្រូវ​បរិភោគ​ម្ហូបអាហារ​ឆ្អិន​ល្អ រក្សា​អនាម័យ​ចំណីអាហារ និង​ទុកដាក់​ម្ហូបអាហារ​ដាច់ដោយឡែក​ពីគ្នា តាម​ការណែនាំ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល​ជារឿយៗ​រួចមកហើយ​។
– បើ​មាន​បញ្ហា​សុខភាព មិនត្រូវ​ចូលរួម​ពិធី​ឫ​កម្មវិធី​ណាមួយ​នោះឡើយ ដោយ​ត្រូវ​ស្នាក់​ក្នុង​កុដិ ឫ​ទីកន្លែង​ណាមួយ​ដាច់ដោយឡែក​ពី​គេ កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា ហើយ​ស្វែងរក​ការពិនិត្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​។
– រាយ​ការ​ណ៌​ទៅ​លេខ ១១៥ (​មិនមាន​ថវិកា ក៏​អាច​ហៅចូល​បានដែរ​) ឫ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ឫ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​។

​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខ​ភាពល្អ ចៀសផុត​នូវ​ជំងឺឆ្លង​នានា ជាពិសេស​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​គ្រុនផ្តាសាយ​ធំ​នេះ​។ សូម​រីករាយ​ក្នុង​ក្រុមគ្រួសារ ក្នុង​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×