Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖” ថ្ងៃស្អែក​គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ ដែល​ខ្ញុំ និង​ភរិយា​គ្រោង​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​”

spot_img

​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃនេះ​គឺ​បិណ្ឌ​១៤ ហើយ​។ ថ្ងៃស្អែក​គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ ដែល​ខ្ញុំ​និង​ភរិយា​គ្រោង​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់ ខេត្តកំពង់ស្ពឺ​។ ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ ទើប​យើង​មានឱកាស​ប្រារព្ធ​ពិធីបុណ្យ​តូចធំ​ជាច្រើន​ដោយ​គ្មាន​ការភ័យខ្លាច​។ ខ្ញុំ​និង​ភរិយា​សូម​ចូលរួម​រីករាយ​កាន់បិណ្ឌ​ជាមួយ​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំងប្រទេស​។ នៅក្នុង​ឱកាស​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប ទៀន នៅតាម​ទីកន្លែង​សក្ការៈបូជា​ផ្សេងៗ​។​

​សូម​អាជ្ញាធ​នៅតាម​បណ្តា​ខេត្ត​នានា​ជួយ​សម្រួល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ ដើម្បី​បង្ក​ល្ខ​ណៈ​កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ទេសចរ​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

​ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ (Covid-19)​។ សូម​បន្ត​ពាក់​ម៉ាស​ការពារ ជាពិសេស​ក្នុង​ពិធីបុណ្យ​ដែលមាន​មនុស្ស​ចូលរួម​ច្រើន​។ ត្រូវ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ​។

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ធ្វើដំណើ​សុខ​សប្បាយ​មាន​សុវត្ថិភាព​តាមផ្លូវ និង​បាន​រីករាយ​ជួបជុំ​ក្រុមគ្រួសារ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់ៗ​គ្នា​កុំបី​ខាន​។​

​អនុមោទនា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ «​បិណ្ឌ​១៤» ។ ថ្ងៃទី​១៦ ខែកញ្ញា នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​១៤ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក​។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទី​អារាម​នានា​។​

​ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ​២០២០ នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៨ ខែ កញ្ញា ឆ្នាំ​២០២០​។

​សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។ កុំ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩​ឲ្យ​សោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំងណាស់ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​កុំបី​ខាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×