Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាស់​សោរ​ទ្វារផ្ទះ​ពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ ត្រូវបាន​សមត្ថកិច្ច ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ​៤៨E1 ផ្លូវ​១៧២ ភូមិ​៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្រោយពី​ទទួលបាន​នូវ ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ រហូតមកដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ទួន ឌី​ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់សក់ នៅ​ចំណុច​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៥៦២ ភូមិ​៧ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

​ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ វណ្ណ​សា​រ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៤៨E1 ផ្លូវ​១៧២ ភូមិ​៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ និង​ប្រើប្រាស់​នូវ​វិធានការ​ជំនាញ យក​ចម្លើយ​ពី​ជនសង្ស័យ បាន​សារភាពថា​ខ្លួន ពិតជា​បាន​លួច​យក​នូវ​ម៉ាស៊ីនថតរូប ចំនួន​២​គ្រឿង​, កុំព្យូទ័រ​យួរដៃ​ចំនួន​២​គ្រឿង​, លុយ​ដុល្លារ​ចំនួន​៧៥​ដុល្លារ​, ទូរស័ព្ទដៃ​ម៉ាក Iphone 7 ពណ៌​ទឹកប្រាក់ ចំនួន​១​គ្រឿង​(​ជាប់ ICLOUD), Len Camera សម្រាប់​ថតរូប​ចំនួន​១​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×