Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ស្ថានទូត​ចិន ជំទាស់ និង​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group របស់​ចិន​កំពុង​វិនិយោគ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​ថា នឹងដាក់​ទណ្ឌកម្ម​ទៅលើ​គម្រោង​របស់​ក្រុមហ៊ុន Union Development Group នៅ​កម្ពុជា ដោយ​ស្របតាម​ច្បាប់ The Global Magnitsky Human Rights និង​បទបញ្ជា​រដ្ឋបាល​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​។​

​ពាក់ព័ន្ធ​នឹង​ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​នេះ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជំទាស់ និង​ថ្កោលទោស​ចំពោះ​វិធានការ​របស់ សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group របស់​ចិន ដែល​កំពុង​វិនិយោគ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។ ស្ថានទូត​ចិន​បាន​ចាត់ទុកថា ការដាក់ទណ្ឌកម្ម​នេះ មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​អត្ថប្រយោជន៍​សិទ្ធិ​ស្របច្បាប់​របស់​សហគ្រាស​នោះទេ ហើយ​រឹតតែ​ជាការ​រំលោភបំពាន​ទាំងស្រុង លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​មតិ​ស្តីអំពី ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​ទៅលើ​ក្រុមហ៊ុន Union Development Group ដែលជា​សហគ្រាស​ចិន​ក្នុងប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​ស្ថានទូត​ចិន បាន​ថ្លែងថា កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ក្រសួង​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក​បានចេញ​សេចក្តី​ថ្លែង ការណ៍​មួយ​ដោយបាន​លើកឡើងថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ទៅលើ​គម្រោង​របស់​ក្រុមហ៊ុន Union Development Group នៅ​កម្ពុជា ដោយ​ស្របតាម​ច្បាប់ The Global Magnitsky Human Rights និង បទបញ្ជា​រដ្ឋបាល​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។​

​ដូចដែល​យើង​បានដឹងហើយថា តំបន់​សាកល្បង​ការវិនិយោគ​អភិវឌ្ឍ​ចម្រុះ និង គម្រោង​តំបន់​ពិសេស​ទេសចរណ៍​លំហែកាយ DARA SAKOR នៅ​កម្ពុជា ត្រូវបាន​អនុញ្ញាត ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​គម្រោង​ចម្រុះ​ខ្នាត​ធំ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Union Development Group ដែលជា​ក្រុមហ៊ុន​ក្រោម​សម្ព័ន្ធ Tianjin Union Group ដែល ជា​សហគ្រាស​ឯកជនរ​បស់​ចិន​។ គម្រោង​នេះ​បាន​អនុលោម​តាមច្បាប់ និង បទ​ប្បញ្ញត្តិ​នានា របស់​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​របស់​ប្រទេស​កម្ពុជា​។​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រែ​ក្រឡាស់​រឿង​ពិត ចោទប្រកាន់​មិន​សម​ហេតុផល បាន​ប្រើ​ច្បាប់​ក្នុងប្រទេស​ខ្លួន​មក​ដាក់ទណ្ឌកម្ម​លើ​គម្រោង​របស់​សហគ្រាស​ចិន​ក្នុង​ទឹកដី ប្រទេស​កម្ពុជា នេះ​គឺជា​សកម្មភាព​ដែល​ប្រើ​អំណាច​កៀបសង្កត់​ជាខ្លាំង​។ ការកៀបសង្កត់ របស់​សហរដ្ឋអាមេរិក​ទៅលើ​ការវិនិយោគ​ស្របច្បាប់​របស់​សហគ្រាស​ចិន​ក្នុងប្រទេស​កម្ពុជា មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​អត្ថប្រយោជន៍​សិទ្ធិ​ស្របច្បាប់​របស់​សហគ្រាស​នោះទេ ហើយ រឹតតែ​ជាការ​រំលោភបំពាន​ទាំងស្រុង​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ធ្វើការ​ជំទាស់ និង ថ្កោលទោស​ជាដាច់ខាត​ចំពោះ​ទង្វើ​មួយ​នេះ​។ យើង​ទទូច​ដល់​ភាគី​សហរដ្ឋអាមេរិក កែប្រែ​វិធីសាស្ត្រ​ខុស​មួយ​នេះ​ជាបន្ទាន់ និង​ដក​ទណ្ឌកម្ម​សម្រេច​ទាំងស្រុង​របស់ខ្លួន​ផងដែរ​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×