Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៖ ព្រះសង្ឃ​អាពាធ​ចំនួន ២៦​អង្គ នៅ​ខេត្តបន្ទាយមានជ័យ គឺជា​ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ​

spot_img

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បានបញ្ជាក់​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ព្រះសង្ឃ​២៦​អង្គ នៅ​ខេត្តបន្ទាយមានជ័យ មិនមាន​វីរុស​កូ​វីដ​១៩ នោះទេ ប៉ុន្តែ​មាន​វីរុស​គ្រុន​ផ្តាសាយធំ ដែល​លទ្ធផល​វិភាគ​បានបង្ហាញ​នៅថ្ងៃនេះ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​។​

​លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា «​ការវិភាគ​វត្ថុ​សំណាក​របស់​ព្រះសង្ឃ​ដែល​អាពាធ​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ និង មាន វិជ្ជមាន​វីរុស​គ្រុន​ផ្តាសាយធំ ដែល​ភាសា​បច្ចេកទេស​ពេទ្យ​ហៅថា ” Influenza A”​។ ដូច្នេះ​ករណី​ព្រះសង្ឃ​អាពាធ​ចំនួន ២៦​អង្គ នៅ​ខេត្តបន្ទាយមានជ័យ​នោះ គឺជា​ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ​»​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ការវិភាគ​វត្ថុ​សំណាក​របស់​ព្រះសង្ឃ​ដែល​ព្រះ​ឈួន​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ និង មាន វិជ្ជមាន​វីរុស​គ្រុន​ផ្តាសាយធំ ដែល​ភាសា​បច្ចេកទេស​ពេទ្យ​ហៅថា ” Influenza A”​។ ដូច្នេះ ករណី​ព្រះ​ស​ង្ឍ​អាពាធ​ចំនួន ២៦​អង្គ នៅ​ខេត្តបន្ទាយមានជ័យ​នោះ គឺជា​ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ​។ សូម​ព្រះសង្ឃ ពុទ្ធិ​បរិស័ទ លោកតា​អាចារ្យ លោកតា​-​លោក​យាយជី និង​គណកម្មការ​វត្ត នៅ​ទូទាំងប្រទេស ចូលរួម​អនុវត្តន៍​វិធានការ​សាមញ្ញៗ ដូចខាងក្រោម​នេះ ៖

– ត្រូវមាន​អនាម័យ​ខ្លួនប្រាណ ជាពិសេស​អនាម័យ​ដៃ​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​សម្អាត​ឲ្យ​បាន​ញឹកញាប់​តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

– ប្រើ​ម៉ាស​ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស​ពេល​ចូលក្នុង​ទីវ​ត្ត​អា​រ៉ា​ម ឫ​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន ហើយ​ពេល​ក្អក​កណ្តាស់ ត្រូវ​ខ្ទប់មាត់​នុង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រ​ម៉ា ក្រដាស​ជូត​មាត់ ឬ​កែងដៃ ជាដើម​។

– ត្រូវ​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​

– ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ​ដែល​បំបៅកូន​ដោយ​ទឹកដោះ និង​សត្វ​បក្សី ដោយផ្ទាល់​។ ប្រសិនបើ​បាន​ប៉ះពាល់ ត្រូវតែ​លាងដៃ​ជាមួយ​សាប៊ូ ឲ្យ​ឆាប់ មុននឹង​ចាប់​កាន់​របស់របរ ឬ​មុននឹង​ប៉ះពាល់​ផ្ទៃមុខ​របស់​បុគ្គល​។

– ត្រូវ​បរិភោគ​ម្ហូបអាហារ​ឆ្អិន​ល្អ រក្សា​អនាម័យ​ចំណីអាហារ និង​ទុកដាក់​ម្ហូបអាហារ​ដាច់ដោយឡែក​ពីគ្នា តាម​ការណែនាំ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល​ជារឿយៗ​រួចមកហើយ​។

– បើ​មាន​បញ្ហា​សុខភាព មិនត្រូវ​ចូលរួម​ពិធី​ឬ​កម្មវិធី​ណាមួយ​នោះឡើយ ដោយ​ត្រូវ​ស្នាក់​ក្នុង​កុដិ ឬ​ទីកន្លែង​ណាមួយ​ដាច់ដោយឡែក​ពី​គេ កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា ហើយ​ស្វែងរក​ការពិនិត្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​។

– រាយការណ៍​ទៅ​លេខ ១១៥ (​មិនមាន​ថវិកា ក៏​អាច​ហៅចូល​បានដែរ​) ឬ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​។

​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខ​ភាពល្អ ចៀសផុត​នូវ​ជំងឺឆ្លង​នានា ជាពិសេស​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​គ្រុនផ្តាសាយ​ធំ​នេះ​។ សូម​រីករាយ​ក្នុង​ក្រុមគ្រួសារ និង​អនុមោទនា​ទទួលផល​បុណ្យ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​ដោយ​៖​កូ​ឡាប​

spot_img
×