Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣៦​នាក់ មក​កម្ពុជា​វិញ ក្រោយ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រូ​ញូ​ង​ខុសច្បាប់​នៅលើ​ទឹកដី​ថៃ​

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣៦​នាក់ វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រូ​ញូ​ង​ដោយ​ខុសច្បាប់​។​

​នគរបាល​ស្រុក​អន្លង់វែង បានបញ្ជាក់​ឱ្យដឹងថា នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ប្រទេស​ថៃ បាន​បញ្ជូន​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៥​នាក់ ត្រឡប់មកវិញ ដែល​ត្រូវ​ទាហាន​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង តាម​ចំណុច​ច្រក​អូរ​ស្វាយ វាល​ខ្សាច់ និង​បាន​យកទៅ​ឃុំខ្លួន នៅ​ខេត្ត​ស៊ីសាកេត​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ២៥​នាក់​នេះ គឺមាន​២០​នាក់ រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ២​នាក់ រស់នៅ​ខេត្តកំពង់ស្ពឺ​, ម្នាក់់​រស់នៅ​ខេត្តកំពត​, ម្នាក់​រស់នៅ​ខេត្តព្រះវិហារ និង​ម្នាក់ទៀត រស់នៅ​ខេត្តក្រចេះ​។​

​ដោយឡែក​នៅវេលា​ម៉ោង​៣​និង​៩​នាទី​ថ្ងៃទី​១៦ ខែកញ្ញា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់ បន្ថែមទៀត ដែល​ជាប់ពន្ធនាគារ​នៅ​ខេត្ត​នគររាជ​សី​ម៉ា រយៈពេល​២​ឆ្នាំ ត្រូវបាន​បញ្ជូន​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​។​

​ពួកគេ​ត្រូវបាន​អាជ្ញាធរ​វាស់​កំដៅ​រក​ជំងឺ​កូ​វីដ​-១៩ និង​លាង​សម្អាត​ដោយ​ទឹក​អាល់កុល ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រកទ្វា​រួចមក សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​តទៅទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×