Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុមោទនា​បុណ្យ​ភ្ជុំបិណ្ឌ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​ថា ថ្ងៃនេះ​គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង គឺជា​ពេលវេលា ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កំពុង​រីករាយ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ​ក្កិ បងប្អូន ធ្វើបុណ្យ ធ្វើ​ទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីវ​ត្ត​អារាម និង​កន្លែង​ផ្សេងៗ សូមអោយ​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ទទួលបាន​នូវ​សុវត្ថិភាព ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ឲ្យ​បាន​គ្រប់គ្នា​ជាពិសេស​គឺ​សូម​ការពារ​ខ្លួន​ជា​ឆ្ងាយ​ពី Covid-19 ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​បន្ត​ពាក់​ម៉ាស​ការពារ ហើយ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។​
​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​សុខ​សប្បាយ និង​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​លាភ​សំណាង​គ្រប់ៗ​គ្នា​កុំបី​ខាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×