Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទិន្នន័យ​ឯកជន​ភាព​របស់​អតិថិជន​រាប់ពាន់នាក់ ត្រូវបាន​លេច​ធ្លាយ​ពី​ក្រុមហ៊ុន Razer

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បាន​ឲ្យ​ដឹងថា ព័ត៌មាន​ឯកជន​ភាព​នៅតែ​ជា​រឿង​សំខាន់​សម្រាប់​អ្នកប្រើប្រាស់​គ្រប់គ្នា​។ ជាមួយគ្នានេះដែរ ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ក៏បាន​ពង្រឹង​ផ្នែក​សន្តិសុខ​ចំពោះ​បញ្ហា​នេះដែរ ប៉ុន្តែ​នៅពេល​ខ្លះ​ក៏​អាច​នៅតែមាន​កំហុសឆ្គង​នៅក្នុង​ប្រព័ន្ធ​សុវត្ថិភាព ដែល​អាចឱ្យ ជនអនាមិក​បើក​ការវាយប្រហារ​ទាញយក​ទិន្នន័យ ឬ​ពេលខ្លះទៀត​ទិន្នន័យ​ត្រូវបាន​ទុកជា​ចំហរ​ដោយ​ពុំមាន​ប្រព័ន្ធ​ការពារ ដែល​អាចឱ្យ​ការទាញយក​ទិន្នន័យ​រឹត​តែមាន​ភាពងាយស្រួល​។

​ជាក់ស្តែង​កាលពី​ថ្ងៃទី​១០ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ យោងតាម​របាយការណ៍​ពី​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព លោក Volodymyr Diachenko បានឱ្យដឹងថា មានការ​លេច​ធ្លាយ​ទិន្នន័យ​របស់​អតិថិជន​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​ដោយ​ចៃដន្យ ពី​ក្រុមហ៊ុន Razer ដែលជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ល្បី​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​។​

​ការ​លេច​ធ្លាយ​ព័ត៌មាន​ទាំងនេះ​មានដូចជា ឈ្មោះ​ពេញ អ៊ីមែល លេខ​ទូរស័ព្ទ វិក្កយបត្រ​ផ្សេងៗ អាសយដ្ឋាន​ដឹកជញ្ជូន និង​ព័ត៌មាន​លម្អិត​នៃ​ការបញ្ជាទិញ ព្រមទាំង​ព័ត៌មាន​ឯកជន​របស់​អតិថិជន ជាដើម​។ ផ្ទុយទៅវិញ​អ្វីដែល​ចម្លែក​នោះ​គឺ ភាពយឺតយ៉ាវ​របស់​ក្រុមហ៊ុន​ដែល​បាន​ចំណាយពេល​ដល់​ទៅ​ជាង ៣​សប្តាហ៍​ដើម្បី​ធ្វើការ​កែតម្រូវ ភាព​ចន្លោះប្រហោង​នេះ​។ ទោះជា​យ៉ាងណាក្ដី​ក្រុមហ៊ុន​បានបញ្ជាក់​ថា ព័ត៌មាន​ទាក់ទង​នឹង​ធនាគារ និង​លេខ​សម្ងាត់ មិន​ត្រូវបាន​បែកធ្លាយ​នោះទេ​។​
​ករណី​ខាង​នេះ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដល់​អ្នកប្រើប្រាស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមួយ​ព័ត៌មាន ឬ រូបភាព​ផ្ទាល់ខ្លួន​។ សូម​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ មុននឹង​បញ្ចូល​ព័ត៌មាន​ទៅក្នុង​កម្មវិធី ឬ​វេ​ប​សាយ​ណាមួយ ព្រោះ​ទិន្នន័យ​របស់លោក​អ្នក​អាច​នឹង​ត្រូវគេ​លួច​ទាញយក​ទៅប្រើ​នៅពេល​ណាមួយ​នោះ ដែលនាំឱ្យ​ខាតបង់​លុយកាក់ ខូច​កេរ្តិ៍ឈ្មោះ ឬ​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់លោក​អ្នក​ថែម​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×