Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​ជម្លោះ ដោយ​ប្រើ​អំពើហិង្សា លើ​គ្នា​ទៅវិញទៅមក ចុងក្រោយ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ទាំងសងខាង​

spot_img

​ក្រុង​សៀមរាប​: កាលពី​វេលា​ម៉ោង ២០ និង​៤២​នាទី​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ ២០២០ នៅ​ចំណុច​ក្នុង​ហាង​ផឹកស៊ី​ដែលមាន​យីហោ The street ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ក្រុម​ជនសង្ស័យ​ចំនួន​០២​ក្រុម បាននាំគ្នា​ចូល​ផឹកស៊ី​នៅក្នុង​ហាង​ខាងលើ ហើយ​បាន​មានទំនាស់​ពាក្យសម្ដី​គ្នា​នៅពេល​ផឹកស៊ី ហើយក៏​បានធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​ដោយ​យក​កៅអី​ដែក ដែលជា​កៅអី​សម្រាប់​អង្គុយ​ផឹកស៊ី​គប់​ទៅលើ​គ្នា​ទៅវិញទៅមក​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួកគេ​រងរបួស​ធ្ងន់​។

​បន្ទាប់ពី​កើតហេតុ និង​ទទួល​សេចក្តីរាយការណ៍ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សៀមរាប បាន​បញ្ជា​ឲ្យ​កម្លាំង​ត្រៀម​អន្តរាគមន៍ ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​នួន សក្តិ ចំរើន​រិ​ទ្ធ​អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សាលា​កំរើក ដោយមាន​ការចូលរួម​ពី​បងប្អូន​ប្រជា​ការពារ បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ​ភ្លាមៗ និង​បានធ្វើការ​នាំខ្លួន​បក្ខពួក​ជនសង្ស័យ​ទាំង​២​ក្រុម​ចំនួន​០៨​នាក់​ខាងលើ មក​ធ្វើការ​សាកសួរ និង​បញ្ជូន​អ្នករងរបួស​ម្នាក់​ឈ្មោះ ប៉ូ សុង​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ចិញ្ចឹមសត្វ​កង្កែប មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក រងរបួស​ធ្ងន់ធ្ងរ​នៅត្រង់​ចិញ្ចើម​ខាងស្ដាំ​និង​ផុង​លលាដ៍ក្បាល ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​។

​ជនសង្ស័យ​ទាំង​០៨​នាក់​ដែល​ត្រូវបាន​នាំមក​ធ្វើការ​សាកសួរ​រួមមាន​÷

-​ទី​១/​ឈ្មោះ ប៉ូ សុង​ស៊ា​ង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ក្រុង​-​ខេត្តសៀមរាប ។​

-​ទី​២/​ឈ្មោះ សារុន ម៉ា​រ៉ា​ថេ​ន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ។​

-​ទី​៣/​ឈ្មោះ ថន ប៊ុនឡុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​។​

-​ទី​៤/​ឈ្មោះ អិន លី​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​។​

-​ទី​៥/​ឈ្មោះ ឡុ​ញ យូ​ណា​ថា​ន ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ក្រុង​-​ខេត្តសៀមរាប​។​

-​ទី​៦/​ឈ្មោះ​ធឹ​ម សុធន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុ​របរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​ថ្មី​សង្កាត់ ទឹក​វិល​ក្រុង​-​ខេត្តសៀមរាប ។​

-​ទី​៧/​ឈ្មោះ សួន ពិ​សែន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។​

-​ទី​៨/​ឈ្មោះ ប៉ូ សុង​ហេង ភេទ​ប្រុស​អាយុ ២១ ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​

​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​៩​នាក់ សមត្ថកិច្ច​យើង​សន្និដ្ឋានថា ពួកគេ​ទាំង​ក្រុម​ធ្លាប់​មានទំនាស់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ហើយ​នៅ​ថ្ងៃកើតហេតុ ពួកគេ​បាន​ចូល​ផឹកស៊ី​នៅ​ហាង​មា​យ​យ ដែលមាន​យីហោ The street ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ហើយ​បាន​ទាស់​ពាក្យសម្តី​គ្នា ជាថ្មី​ម្តងទៀត រហូត​ឈានដល់​ប្រើ​អំពើហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។

​យោងតាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ទីតាំង និង​ចម្លើយសារភាព របស់​ជនសង្ស័យ​ទាំង​៩ នាក់ ខាងលើ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់នេះ​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×