Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មុខសញ្ញា​ចាស់​កំពូល​ល្បិច ស្កាត់​ពី​ខេត្តកំពង់ចាម​មក​ប្រើល្បិច​បោកប្រាស់​នៅ​ខេត្តបាត់ដំបង តែ​ត្រូវ​អស់លក្ខណ៍​នៅ​ខេត្តកំពង់ឆ្នាំង​

spot_img

​បាត់ដំបង​៖​កាលពី​ថ្ងៃទី ១៤​និង​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ និង​ចំណុច​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី​(​ឆបោក​)​យក​ម៉ូតូ​បានកើត​ឡើង ដែល​ករណីនេះ​បង្កដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ធ្វើ​សកម្មភាព​(​ឆបោក​)​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ក្នុងខណៈដែល​ពួកគេ​ប្រើ​កលល្បិច​ធ្វើជា​អ្នកជិះ​ម៉ូតូឌុប​ឱ្យ​ឌុប​ពួកគេ​ទៅដល់​គោលដៅ​ដែល​គេ​គ្រោងទុក​ហើយ បក្ខ​ពួកគេ​ម្នាក់​ចុះ​នៅ​គោលដៅ​នោះ​រីឯ​បក្ខពួក​ម្នាក់ទៀត​ធ្វើជា​និយាយ​សុំ​ខ្ចី​ម៉ូតូ​ពី​ម្ចាស់​មួយ​ភ្លែត​ដើម្បី​ទៅយក​អ្វីមួយ ។ ដោយ​ការទុកចិត្ត​ថា មាន​បក្ខ​ពួកគេ​ម្នាក់​ស្ថិតនៅ​ទីនេះ ម្ចាស់​ម៉ូតូ​បាន​ហុច​សោ​ម៉ូតូ​ឱ្យ​ខ្ចី ពេល​បាន​ម៉ូតូ​ហើយ​ជនសង្ស័យ​ជិះ​យកទៅ​បាត់​តែម្តង រីឯ​បក្ស​ម្នាក់ទៀត​ក៏បាន​គេចខ្លួន​ពី​ទីនោះ​បាត់​ដែរ​។
-​ជ​នង​គ្រោះ​ទាំងពីរ​នាក់​នោះ​គឺ​៖
១-​ឈ្មោះ ប៊ិន រ៉ាត់ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។
២-​ឈ្មោះ សេក វណ្ណ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។
-​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ចំនួន ០២​គ្រឿង ។

​ក្រោយ​ពេលធ្វើ​សកម្មភាព និង​អនុវត្តតាម​បទបញ្ជា​ផ្ទា​ល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ បាន​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ដោយមាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល ដឹកនាំ​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ឆ្នាំង​រហូត​ឈានទៅ​កំណត់​មុខសញ្ញា​បាន​និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ជនសង្ស័យ​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ចំនួន​០២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នោះ​គឺ​៖
១-​ឈ្មោះ ផន ដា​រ័ត្ន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កំបុត ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
២-​ឈ្មោះ អ៊ុក ថា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កំបុត ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

-​វត្ថុតាង​ដកហូត​បាន​ម៉ូតូ​របស់​ជន​ង​គ្រោះ​ទាំងពីរ​
​គ្រឿង​ប្រគល់ជូន​ម្ចាស់​វិញ​ក្រៅពី​ម៉ូតូ​នៅមាន​សម្ភារៈ​មួយចំនួនទៀត​គឺ​៖
– ស្លាក​លេខ​ម៉ូតូ ចំនួន ០៣​សន្លឹក
– ឧបករណ៍​សម្រាប់​កឹ​ប​ស្លាក​លេខ​ម៉ូតូ ចំនួន ០១
– តួ​ណឺ​វី​ស ចំនួន ០៣
– ដង្កាប់ ចំនួន ០២
– កូនសោ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ ចំនួន ០៤

​បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កំពុងតែធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ដោយ៖កូឡាប


spot_img
×