Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត Lexus 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-1213 ដែល​ពលរដ្ឋ​បង្ហោះ​លើ Facebook ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​តាម​ដងផ្លូវ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​

spot_img

​មណ្ឌលគិរី​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ជំនាញ​របស់លោក​កំពុងតែ​តាម​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត Lexus ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-1213 ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ហោះ​លើ​បណ្តាញ Facebook ថា ម្ចាស់​រថយន្ត​នេះ​បាន​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​គេ​នៅតាម​ដងផ្លូវ ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

​ដោយឡែក​លោក កាន់ ពេញ អធិការនគរបាល​ស្រុក​សែន​មនោ​រម្យ បានឱ្យដឹងថា នៅពេលនេះ​សមត្ថកិច្ច កំពុងតែធ្វើការ​ទំនាក់ទំនង​ទៅ​ម្ចាស់​គណនី Facebook ឈ្មោះ (Phalla Piseth) ដែល​បាន​បង្ហោះ​សារ​ខាងលើនេះ ដើម្បី​សួរនាំ​ឱ្យដឹងពី​សាច់រឿង ឱ្យ​ច្បាស់លាស់​ចំពោះ​ករណី​រឿងនេះ​ផងដែរ​។​

​បើ​យោងតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phalla Piseth បាន​បង្ហោះ​សារ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​ថា​៖ «​សូម​មន្ត្រី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី តាម​ស្ទាក់​ឃាត់ រថយន្ត​នេះ​ផង ដែល​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​គំរាម​បាញ់សម្លាប់​ប្រពន្ធ​ខ្ញុំ ដែល​កំពុងមាន​ផ្ទៃពោះ សូមមេត្តា​មន្ត្រី​សាធារណ​ការជួយ​ស្រាវជ្រាវ​ផ្លាកលេខ​នេះ​ផង តើ​បុគ្គល​នេះ​ជា​អ្នកណា ដែល​ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​មក​គំរាម​ប្រជាជន​ស្លូតត្រង់​បែបនេះ​? ប្រទេស​មានច្បាប់​មិនមែន​មានអំណាច់​មាន​លុយ​ធ្វើ​អ្វី​បាន​តាមចិត្ត​នោះទេ សូមជួយ​សែរ ដើម្បី​រកមុខ​ជន​ទំនើង​នេះ​មក​ដោះស្រាយ​មុខ​ច្បាប់​ផង ស្លាក់​លេខ​រថយន្ត (​ភ្នំពេញ 2AQ 1213)»​។​

​ជាមួយគ្នានេះដែរ បើ​យោងតាម​រូបភាព​ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phalla Piseth ក៏បាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​បើករថយន្ត Lexus ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AQ-1213 ដែល​បាន​ពាក់​ម៉ាស់​ជិត និង​ដក​កាំភ្លើងខ្លី ភ្ជង់​មករក​គាត់ ក្នុងន័យ​គំរាម​សម្លាប់​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×