Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន​៤​បានទទួល​ពលរដ្ឋ​ខ្មែរ​ចំនួន ២០៥ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ

spot_img

​ព្រំដែន​៖ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប​យ​ប៉ែត នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក មាន​ចំនួន ១៥​នាក់ ស្រី ០៥​នាក់ និង​កុមារ ០២​នាក់​។​

​ចំពោះ​ពលករ​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ធ្វើការ​អប់រំ​ណែនាំ បន្ទាប់មក​ប្រគល់ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន មិនទាន់​បើក​ឱ្យ​អ្នកដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​នៅឡើយ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជាធម្មតា​។​

​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​សហការ​ជាមួយ មន្ត្រី​ច​ត្តា​ឡី​ស័ក ត្រួតពិនិត្យ វាស់​កំដៅ និង​សម្រួល​បែបបទ​ចូល​ប្រទេស ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ០២​នាក់ ដើម្បី​ធ្វើដំណើរ​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​ជនបរទេស​ចំនួន ០៣​នាក់ ដើម្បី​ធ្វើដំណើរ​ចេញទៅ ប្រទេស​ឡាវ​។​

​ដោយយោង​តាម​គោលការណ៍ របស់​ក្រសួងសុខាភិបាល ប៉ុស្តិ៍​បានប្រគល់​ពលរដ្ឋ​ខ្មែរ​ខាងលើ ជូន​មន្ត្រី​ច​ត្តា​ឡី​ស័ក ប្រចាំ​ច្រកទ្វារ ដើម្បី​គ្រប់គ្រង និង​អនុវត្តន៍​នីតិវិធី​បន្ត​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាង​ភាគី​ថៃ​នៅតែ​បន្ត​បិទទ្វារ មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ជាតិ អន្តរជាតិ ចេញ​-​ចូល​បាន​នោះទេ​។

​ចំណែក​មធ្យោបាយ​ដឹកទំនិញ​គឺ​ចេញ​-​ចូល​ធម្មតា ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ បានធ្វើ​ដំណើរ​តាម​ច្រករបៀង​ស្លាប​ឆ្វេង​-​ស្លាប​ស្តាំ​ចំនួន ៥១​នាក់ ស្រី ២០​នាក់ និង​កុមារ ០៨​នាក់​។

​ចំពោះ​ប្រជាពលរដ្ឋ​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការណែនាំ​អប់រំ និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដឹក​ពួកគាត់​ទៅ​ឲ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក ត្រួតពិនិត្យ​សុខភាព​វាស់​កំដៅ រួច​បានអនុញ្ញាត​ឲ្យ​ពួកគាត់ ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​។​

​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង កូ​វីដ​-១៩​។

​ក្នុង​ការបិទច្រក​នេះ ភាគី​ថៃ​បាន​លើកលែង ទំនិញ​ដែល​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​រៀងៗ​ខ្លួន​។​

​ចំណែកឯ​ពលរដ្ឋ​ខ្មែរ ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ១៣០​នាក់ ស្រី ៥០​នាក់​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ បានទទួល​ពលករ​ខ្មែរ​ចំនួន ០៤​នាក់ ពី​សមត្ថកិច្ច​ថៃ ពាក់ព័ន្ធ​នឹង​ករណី​ឆ្លងដែន​ខុសច្បាប់​។​

​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង ០៤​នាក់​នេះ មាន ១-​ឈ្មោះ សុខ មុំ ភេទ​ស្រី អាយុ ៤០​ឆ្នាំ​, ២-​ឈ្មោះ តុ​ប សុ​ភី ភេទ​ស្រី អាយុ ៣២​ឆ្នាំ​, ៣-​ឈ្មោះ ឯក រី​ម ភេទ​ស្រី អាយុ ៤២​ឆ្នាំ​, ៤-​អោក ស្រី​ឡេង ភេទ​ស្រី អាយុៈ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង និង​បានធ្វើ​ការសាកសួរ អប់រំ​ណែនាំ ដោយមាន​ការចូលរួម​ត្រួតពិនិត្យ​សុខភាព ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំ​មាត់ច្រក នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ផងដែរ​។​

​ដោយឡែក​ខាង​ភាគី​ថៃ នៅតែ​បន្ត​បិទ​ច្រក​មិន​ឲ្យ​អ្នកដំណើរ ចេញ​-​ចូល ចំណែក​ទំនិញ​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ចំនួន ០២​នាក់ ដែល​ទទួលបាន​ការអនុញ្ញាត និង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​យ៉ាង​ត្រឹមត្រូវ​៕ ដោយ​៖​កូ​ឡាប​

spot_img
×