Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូប​លក់ដូរ​របស់​អា​ជីវ​ករ​ផ្សារ​សំរោង​យ៉ោ​ង​ជិត​៣០០​តូប ត្រូវ​អគ្គិភ័យ​ឆេះ ខូចខាត​ស្ទើរ​ទាំងស្រុង ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​(វីដេអូ)

spot_img

​តាកែវ​៖ កាលពី​យប់ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គិភ័យ​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង ស្ថិត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងស្រុក​បាទី ខេត្តតាកែវ ហើយ​ត្រូវបាន​កម្លាំង​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​ទាំងស្រុង ដោយ​មិន​បណ្តោយឱ្យ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្សារ​ឡើយ​។

​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ការខូចខាត និង​មូលហេតុ​នៃ​ការឆេះ​ផ្សារ​សំរោង​យ៉ោ​ង​នៅឡើយ​នោះទេ​។ ក្នុង​ប្រតិបត្តិ​ការជួយ​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ​នេះដែរ គេ​ឃើញ​វត្តមាន​លោក អ៊ួ​ច ភា អភិបាល​ខេត្តតាកែវ លោក សុខ សំណាង ស្នងការ​ខេត្តតាកែវ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​២២​គ្រឿង មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កងពលតូច​លេខ​៧០ កសិដ្ឋាន​សូ​ម៉ា ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ទើប​អាច​គ្រប់គ្រង​គ្រោះ​អគ្គិភ័យ​ដ៏​សាហាវ​នេះ​បាន​។​

​កងពលតូច​លេខ​៧០ បាន​លើកឡើងថា នៅ​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង យ៉ាង​សន្ធោរ​សន្ធៅ ស្ថិត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងស្រុក​បាទី ខេត្តតាកែវ​។ មកដល់​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ដដែល​នេះ អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​ហើយ ។ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៣​គ្រឿង របស់​កង​ពន្លត់​អគ្គិភ័យ​៧១១ កងពលតូច​លេខ​៧០ (​ក្នុងនោះ​ក៏មាន​នារី​អ្នក​ពន្លត់​និង​សង្គ្រោះ​ផងដែរ​) បាន​ចូលរួម​ជួយ​ពន្លត់ ដោយ​សហការ​ជាមួយ​កម្លាំង នគរបាល​នៃ​អធិការនគរបាល​ស្រុក​បាទី​ជាមួយ រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​កំពុង​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ និង​បណ្តា​អង្គភាព​ផ្សេងទៀត ។ មូលហេតុ​នៃ​ការឆាបឆេះ នៅ​មិនទាន់​ដឹង​នោះទេ ប៉ុន្តែ​តូប​ផ្សារ​ចំនួន​២៣០​តូប​ត្រូវបាន​ឆេះ​ស្ទើរ​ទាំងស្រុង ។​

​លោក​វរសេនីយ៍ទោ ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី បានបញ្ជាក់​ជា​ជំហាន​ដំបូង​ថា តូប​អា​វីវករ​ចំនួន​២៣០​តូប ក្នុងចំណោម​តូប​ទាំងអស់​២៨៣​តូប ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​៕​

ដោយ : កូឡាប


spot_img
×