Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ និង​ជនបរទេស​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ចំនួន ៤៥៤.៨៥៤​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​ប្រកាស​ព័ត៌មាន​ថា សម្រាប់​ថ្ងៃទី​២ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ជនបរទេស​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ចំនួន ៤៥៤.៨៥៤​នាក់​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី​២ (​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០) នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ បងប្អូន​ប្រជាពលរដ្ឋ និង ជនបរទេស ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ៤៥៤.៨៥៤ ក្នុងនោះ​៖
− ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤៥១.៦២៩ នាក់
− ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ៣.២២៥ នាក់​
​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវ​ច្រើន រួមមាន​៖
១- ខេត្តបាត់ដំបង ៧៤.៤២០ នាក់​
២-​ខេត្តសៀមរាប ៥០.៩២៤ នាក់​
៣-​ខេត្តកំពង់ឆ្នាំង ៣០.១០៨ នាក់​
៤-​ខេត្ត​ព្រះសីហនុ ២៩.១៧៣ នាក់​
៥-​ខេត្តពោធិ៍សាត់ ២៦.៣១២ នាក់​
៦-​ខេត្ត​កែប ២៤.៥៤៦ នាក់​
៧-​ខេត្តកំពត ២៤.១១៥ នាក់​
៨-​ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់​
៩-​ខេត្តកណ្តាល ២០.៥៩៦ នាក់​
​ជាការ​កត់សម្គាល់ សម្រាប់​និន្នាការ​ភ្ញៀវទេសចរ​រយៈ​២​ថ្ងៃ​កន្លងមកនេះ​៖
− បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​នៅតាម​រាជធានី​ខេត្ត​មួយចំនួន ប៉ុន្តែ​ការដើរ​កម្សាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅតែមាន​សន្ទុះ​ខ្លាំង សរុប​ជារួម​សម្រាប់​រយៈពេល​២​ថ្ងៃនេះ ភ្ញៀវទេសចរ​មាន​ចំនួន​ប្រមាណ ៦៧២.៧៨៦ នាក់​។​
− ពួកគាត់​ភាគច្រើន បាន​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​និង បន្ទាប់ពី​ត្រលប់​ពី​ចូលរួម​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នៅតាម​វត្ត​អារាម​នានា បានរៀបចំ ការដើរ​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​ដែល​មិន​ស្ថិតនៅ​ឆ្ងាយ​ពី​ស្រុកកំណើត​។​
− សម្រាប់​២​ថ្ងៃ​ដំបូង​នេះ ការចំណាយ​របស់​ប្រជាពលរដ្ឋ គឺ​ភាគច្រើន​ផ្តោតលើ​ការទិញ​គ្រឿងឧបភោគ​បរិភោគ រៀបចំ​ចង្ហាន់ និង​គ្រឿង​សក្ការៈ​សម្រាប់​ពិធីបុណ្យ​។​ក្នុង​ការដើរ​កំសាន្ត ទៀតសោត ភាគច្រើន ពួកគាត់​បាន​យក​ម្ហូបអាហារ​ដែល​បានរៀបចំ​រួច សល់​ពី​ការ​ប្រគេន​ចង្ហាន់​ទៅ​ទទួលទាន​នៅតាម​គោលដៅ​ទេសចរណ៍​នានា​។
− ដូច​កាលពី​ថ្ងៃទី ១ ដែរ គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​បន្ត​យកចិត្តទុកដាក់​រៀបចំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ រាប់ទាំង​នៅក្នុង​វត្ត​អារាម​ផងដែរ​៕ដោយ: កូឡាប


spot_img
×