Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា វៀតណាម ពិភាក្សា​បញ្ហា​អាទិភាព​នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវដែក ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​

spot_img

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​គណៈប្រតិភូ​អនុ​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ពិភាក្សា​អំពី​បញ្ហា​អាទិភាព​នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវដែក ដែល​ប្រទេស​វៀតណាម និង​កម្ពុជា​អាច​សហការ​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ការតភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​។​

​នៅ ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទួល​ជួប​សម្តែង​ការ គួរសម​ពី​សំណាក់​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ​លោក Nguyen Nhat អនុ​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ដឹកជញ្ជូន​រវាង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​គណៈប្រតិភូ​បាន​ជម្រាបជូន​លោក ទេស​រដ្ឋមន្ត្រី​អំពី​វឌ្ឍនភាព​របស់​ក្រុម​ការងារ​បច្ចេកទេស​ដែល​បាន ពិភាក្សា​លម្អិត​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​៖ “​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដឹកជញ្ជូន (២០១៨-២០២៥)” ដែល​ត្រូវបាន​បញ្ចប់ ហើយ​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ទាំងពីរ​។

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ឱ្យ​ភាគី​គណៈប្រតិភូ​ពិចារណា​លើ​ការអភិវឌ្ឍ​ផ្លូវដែក​រវាង ក្រុង​បាវិត និង​ទីក្រុង​ហូជីមិញ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ទាក់ទាញ​វិស័យ​ឯកជន​ឱ្យ​វិនិយោគ​លើ​ការអភិវឌ្ឍ​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត និង​ទៅ​ទីក្រុង​ហូជីមិញ​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×