Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរ​នាក់​បងប្អូន មកលេង​ទឹកសមុទ្រ ត្រូវ​ទឹករលក​បោក​រសាត់​បាត់ ទើបតែ​រកឃើញ​ម្នាក់ និង​ម្នាក់ទៀត កំពុង​ស្វែងរក​បន្តទៀត​

spot_img

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ កញ្ញា ២០២០ វេលា​ម៉ោង ១៦​និង​១៥ នាទី​ល្ងាច នៅ​ចំណុច​ឆ្នេរ​ពយ​ស្ងា​វ ស្ថិតក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ កើតមាន​ឧ​ប្ប​ទេវ​ហេតុ មនុស្ស​ចុះ​លេង​ទឹកសមុទ្រ ត្រូវ​រលក​បោក​រសាត់​បាត់​ខ្លួន​ចំនួន ២ នាក់ ដែល​ត្រូវជា​បងប្អូន​នឹង​គ្នា មាន​លំនៅ​ភូមិ​ព្រែក​ខ្យង ឃុំ​តា​នូ​ន ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។​

​ជនរងគ្រោះ មានឈ្មោះ​ដូចខាងក្រោម ៖ 1-​ឈ្មោះ ដា ស្រី​ឡែ​ន ភេទ ស្រី អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ។ 2-​ឈ្មោះ ដា វីរៈ​ថេ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជន​ជ​តិ​ខ្មែរ មុខរបរ សិស្ស ។​

​លុះ​មកដល់​វេលា​ម៉ោង ៦​និង​០០ នាទី​ព្រឹក កម្លាំង​យើង​បាន​ស្វែង​រកឃើញ​ជនរងគ្រោះ ១ នាក់ ដែលជា​ប្អូនប្រុស បាន​អណ្ដែត​ទឹក​ស្លាប់បាត់​បង់ជីវិត​ទៅហើយ និង​ម្នាក់​ដែលជា​បងស្រី កម្លាំង​យើង កំពុង​ស្វែងរក​បន្តទៀត ។ បច្ចុប្បន្ន សព​រងគ្រោះ បាន​ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​កូ​ឡាប​

spot_img
×