Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ ជនជាតិ​នី​ហ្សេ​រី​យ៉ា​៤​នាក់ និង​ខ្មែរ​ម្នាក់ ពីបទ ឆបោក និង​សម្អាត​ប្រាក់

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម បាន​បើកp​ប្រតិបត្តិការ​ស្រាវជ្រាវ​សំណុំរឿង​ឆបោក និង​សម្អាត​ប្រាក់ នៅ​រាជធានី​ភ្នំពេញ រហូតដល់​ឈាន​ការចាប់ខ្លួន​ជនជាតិ​បរទេស​៤​នាក់ និង​ស្ដ្រី​ខ្មែរ​ម្នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​សន្ដិសុខ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែសីហា​ញា ឆ្នាំ​២០២០​កន្លងទៅ កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ក្លែងបន្លំ (Fraud) និង​ទទួល​ការ​វេរ​ប្រាក់​ចូល​គណនី​ខុស​ប្រក្រតី ដោយមាន​ប្រតិបត្តិការ​ការចេញ​ពី​គណនី​ធនាគារ​មួយ ដែលមាន​ប្រភពពី​សហរដ្ឋអាមេរិក ចូល​គណនី​ធនាគារ​មួយចំនួន នៅ​ប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បន្ត​ស្រាវជ្រាវ​ប្រ​មូ​ព័ត៌មាន​រហូត​ឈានដល់​បំបែកសំបុក​ក្រុម​ឆបោក និង​សម្អាត​ប្រាក់ ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១-១៣ ខែកញ្ញា ឆ្នាំ​២០២០ នឹង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ជនជាតិ នី​ហ្សេ​រី​យ៉ា ចំនួន​៤​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ប្រើ​ល្បិចកល​រូបភាព​អូសទាញ​ប្រជាពលរដ្ឋ​ខែ្មរ ឲ្យ​បើក​គណនី​ធនាគារ ដើម្បី​ទទួល​ការ​វេរ​ប្រាក់​ចូល​ពី​ក្រៅប្រទេស ហើយ​ផ្តល់​កម្រៃជើងសារ​ជូន​ពួកគាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ហេតុដូចនេះ​ប្រសិន​ពលរដ្ឋ ត្រូវបាន​គេ​ទំនាក់ទំនង​ពឹងពាក់​ឲ្យ បើក​គណនី​ធនាគារ ឬក៏​ជួយ​បើកប្រាក់​ពី​កន្លែង​ផ្តល់​សេវា​វេរ​ប្រាក់​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ជៀស​ផុតពី​ការចាញ់បោក​ក្រុម​នេះ សូម​មានការ​ប្រុងប្រយ័ត្ន កុំ​ជឿ​ការអូសទាញ ឬ​លួងលោម​គ្រប់​រូបភាព ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​ជិត​បំផុត ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា​៕​ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×