Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​សិស្ស​បឋមសិក្សា នៅ​បន្ទាយមានជ័យ បញ្ចប់​ការប្រកួត​

spot_img

​បន្ទាយមានជ័យ ៖ ការប្រកួត​កីឡា​កុមារ​ជា​សិស្ស​បឋមសិក្សា​សាធារណ​:​និង​ឯកជន​បានបញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧ មករា​ឆ្នាំ​២០១៨ ជាមួយ​នឹង​ភាព​សោះកក្រោះ​។ ប៉ុន្តែ​មន្ត្រី​និយាយថា កីឡា​សិស្ស​មធ្យមសិក្សា នៅ​សប្តាហ៍​ក្រោយ​នឹង​គ្រាន់​អឹក​អធឹក​ឡើងវិញ​។​

​ការប្រកួត​កីឡា​កុមារ​សិស្ស​បឋមសិក្សា ២ ថ្ងៃ កន្លះ​មកនេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទីលាន​ប្រកួត នា​វិទ្យាល័យ​ហ៊ុន​សែន​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ក្នុង​លក្ខណ​:​វិលជុំ​និង​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​៣ គឺ​បាល់ទះ បាល់ទាត់ និង​អត្តពលកម្ម​។ ប៉ុន្តែ​អតត្តពលកម្ម​ប្រកួត​មិន​បាន​គ្រប់​ប្រភេ​ទទេ​។​

​លោក បួ​យ ម៉េង អនុប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​ថ្ងៃទី​៧ ខែ​កុម្ភ​:​ថា ៖ ជា​លទ្ធផល​ការប្រកួត​នេះ ផ្នែក​កីឡាបាល់ទះ កុមារី លេខ​១​បាន​ទៅ​ស្រុក​ព្រះនេត្រព្រះ លេខ​២ ស្រុក​អូរជ្រៅ​និង​លេខ​៣ ស្រុក​ថ្មពួក​។ ឯ​កីឡាករ​កុមារា លេខ​១ បាន​ទៅ​ក្រុង​សិរីសោភ័ណ លេខ​២ ស្រុក​ម៉ាឡៃ​និង​លេខ​៣ ក្រុង​ប៉ោយប៉ែត។​

លោក​និយាយ​បន្តថា​៖ ចំណែក ផ្នែក​បាល់ទាត់​វិញ កីឡាករ​កុមារី លេខ​១ បាន​ទៅ​ស្រុក​ថ្មពួក លេខ​២ ស្រុក​ម៉ាឡៃ និង​លេខ​៣ ក្រុង​ប៉ោយប៉ែត​។ ឯ​កីឡាករ​កុមារា លេខ​១ បាន​ទៅ​សាលា​ពន្លក​ខ្មែរ ក្រុង​ប៉ោយប៉ែត លេខ​២ ស្រុក​ម៉ាឡៃ​និង​លេខ​៣ ស្រុក​ស្វាយចេក ។​

សូម​រំលឹក​ថា ការប្រកួត​កីឡា សិស្ស​បឋមសិក្សា មធ្យមសិក្សា​និង​ឧត្តមសិក្សា ក៏​ដូច​មហាជន​តែង​ធ្វើ​ឡើង​រាល់​ឆ្នាំ​នៃ​ទូទាំងប្រទេស​ដើម្បី​លើកកម្ពស់​វិសូយ​កីឡា ពង្រឹង​សម្បទា ចំណង​សាមគ្គីភាព មិត្តភាព សុខភាព​និង​កិច្ចទំនាក់ទំនង​កិច្ចសហការ ។​

ប៉ុន្តែ សម្រាប់​ខេត្ត​បន្ទាយមានជ័យ ការប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​នៅ​ឆ្នាំ​២០១៨ មាន​សភាព​អត្ត​ចាត់​ខ្សត់ខ្សោយ​និង​សោះកក្រោះ​ដែរ​៕​ ដោយ ៖ បន្ទាយ​

spot_img
×