Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជម្លោះ​ក្នុង​វង់​ផឹកស៊ី នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពល​លេខ​១៤​ម្នាក់ ប្រើ​កាំភ្លើងខ្លី បាញ់​បុរស​ស្លាប់

spot_img

​ខេត្តពោធិ៍សាត់ ៖ នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពល​លេខ​១៤ មាន​ឋានៈ​វរសេនីយ៍ត្រី​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​ក្នុងករណី​ឃាតកម្ម​បានកើត​ឡើង​ក្នុង​វង់​ផឹកស៊ី​ជាមួយគ្នា​ជនបង្ក​ប្រើ កាំភ្លើងខ្លី​មួយ​ដើម​ប្រភេទ​K54 បាញ់​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ ។​

​ហេតុការណ៍​ផ្ទុះ​គ្រាប់​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១៥​នាទី​នា​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​វង​ផឹកស៊ី​មួយកន្លែង ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ធី ស្ថិតក្នុង​ភូមិ​ដំបូក​១០០ ឃុំ ត្នោតជ្រុំ​ស្រុក​ក្រគ ខេត្ត​ពោធិ៍​សា​សាត់ ។​

​ប្រភពពី​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង បាន​ដេញចាប់​ក្មេង​លេង ហើយ​ជនរងគ្រោះ​បាន​យក​ដុំថ្ម​គប់​ទៅលើ​ជនសង្ស័យ ពេលនោះ​គេចផុត​ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើង​បាញ់​គំរាម​តែ​ចៃដន្យ​គ្រាប់​ក៏​ខ្ទាត ត្រូវ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ធី​តែម្តង ។​

​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ ប្រាក់ សុផល​ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពល​លេខ​១៤ មាន​ឋានៈ​វរសេនីយ៍ត្រី រស់នៅ​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាន់​កាំភ្លើងខ្លី​មួយ​ដើម​ប្រភេទ​K54 ។​

​ដោយឡែក​ជនរងគ្រោះ​ឈ្មោះ​ងួន ទូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​១០០ ឃុំ​ត្នោតជុំ ស្រុ​ក្រគរ​ខេត្តពោធិ៍សាត់ (​ស្លាប់​) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​លីដា ស្នងការរង​ទទួលបន្ទុក​កណ្តាល​យុត្តិធម៌​បាន​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ក្រគរ​ធ្វើការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន ដោយបាន​ដកហូត​អាវុធខ្លី​ប្រភេទ​K54 និង​បាន​យកមក​អធិការនគរបាល​ស្រុក​ក្រគរ តាម​បញ្ជា​របស់​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនបន្ត​មក​ស្នងការ​នគ​បាល​ខេត្តពោធិ៍សាត់ ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និង​បានប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
ដោយ​៖​កូ​ឡាប​

 

spot_img
×