Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​១​នាក់ របួសធ្ងន់​ស្រាល​១២​នាក់ ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ជ្រូក​បុក​បង្កាន់ដៃស្ពាន​

spot_img

​បន្ទាយមានជ័យ​៖ មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ៦​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​៦​នាក់​ផ្សេងទៀត រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ជ្រូក​បុក​បង្កាន់ដៃស្ពាន​បានកើត​ឡើង​នៅវេលា​ម៉ោង​៣​និង​៤០​នាទី នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​៥៨ ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការ​នគរ​បា​លា​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា​៖​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ផ្លាកលេខ កំពង់ចាម​. MA.8759 ជា​រថយន្ត​ផ្ទុកទំនិញ​ធន់​ធ្ងន់ (​ដឹក​សត្វ​ជ្រូក​)​បាន​បើកបរ​ពី​ទិស​ខាងលិច​ទៅខាង​កើត មាន​អ្នក​រួម​ចំនួន​១៣​នាក់ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា​៖ នៅពេលដែល​កំពុងបើក​មកដល់​ចំណុច​ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ រថយន្ត​បាន​វេរ​ចង្កូត​ទៅខាង​ស្តាំ​បុក​នឹង​បង្កាន់ដៃស្ពាន​ពេញទំហឹង​រថយន្ត​បាន​ផ្លោះ​បង្កាន់ដៃស្ពាន​ជាប់​ពាក់កណ្តាល ចំ​ណែ​ក្បាល​រថយន្ត​បាន​ធ្លាប់​ទៅនឹង​ដី​សង្កត់​ស្លាប់​អ្នករួមដំណើរ​ម្នាក់ ចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់​និង​៦​នាក់​ទៀត របួសស្រាល ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ចំណែក​អ្នកបើកបរ​ក្រោយពី​កើតហេតុ​បាន រត់គេចខ្លួន​បាត់ស្រមោល ។​

​បច្ចុប្បន្ន​រថយន្ត​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​រៀបចំ​ស្ទូច​យកមក​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រក​ម្ចាស់​និង​អ្នកបើកបរ​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×