Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឧបត្ថម្ភ​ថវិកា​ចំនួន ៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ផ្សារ​សំរោង​យ៉ោ​ង​ជូន​អាជីវករ​លក់ដូរ​

spot_img

​តាកែវ​៖​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចុះ​ពិនិត្យ​អគ្គិភ័យ​ឆាបឆេះ​តូប​របស់​អាជីវករ​នៅ​ផ្សារ​សំរោង​យ៉ោ​ង ស្រុក​បាទី​ដោយបាន​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន ៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​ប​ណ្ណោះ អាសន្ន​។​

ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្ដី​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ នៅ​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ អមដំណើរ​ដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់សឹករង​ខេត្ត រួមជាមួយ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី និង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​ចុះសួរសុខទុក្ខ​អាជីវករ ក្រោយ​អគ្គិភ័យ​ឆេះ​យ​ផ្សារ​សំរោង​យ៉ោ​ង ស្ថិតនៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន ៧​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ដំបូល​តូប​ជូន​អាជីវករ​លក់ដូរ​ប​ណ្ណោះ​អាសន្ន​។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ក្នុងការ​សាងសង់​តូប​លក់ដូរ​ឡើងវិញ​ផងដែរ ប៉ុន្ដែ​អាជីវករ​ជា​អ្នក​ចេញថ្លៃ​ខ្លួនឯង​សម្រាប់​ការធ្វើ​តូប​។​
​សូម​ញ្ជា​ក់​ដែរ​ថា អគ្គិភ័យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង នៅ​ស្រុក​បាទី កាលពី​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បំផ្លាញ​តូប​របស់​អាជីវករ​អស់ ២៣០​តូប គិត​ជា​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ និង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​ជិត ១០០​ឡាន ទើប​គ្រប់គ្រង​បាន​។ សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ដ​ពន្លត់​អគ្គិភ័យ​ទាំងអស់នោះ​រួមមាន​៖ មកពី ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំនួន​១១​គ្រឿង​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចំនួន​៤​គ្រឿង​, កងពលតូច​លេខ​៧ ចំនួន​០៣​គ្រឿង​, ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ចំនួន​០២​គ្រឿង​, អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ចំនួន​០២​គ្រឿង​, ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំនួន​០៣​គ្រឿង និង​ស្រា​បៀ​កម្ពុជា ចំនួន​០១​គ្រឿង ៕
​ដោយ​៖​កូ​ឡាប​

      

spot_img
×