Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងការបរទេស សម្តែង​ការខកចិត្ត ចំពោះ​ការចោទប្រកាន់ របស់​សមាជិកសភា និង​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការធានា​សន្តិភាព សណ្តាប់ធ្នាប់​

spot_img

​ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹងថា អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង​ចំពោះ​ការចោទប្រកាន់​ដោយ​ហេតុផល​នយោបាយរ​បស់ លោក Alan Lowenthal សមាជិកសភា និង​លោក Robert A. Destro ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការធានា​សន្តិភាព សណ្តាប់ធ្នាប់ និង​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស បានកត់សម្គាល់​ដោយ​សោកស្តាយ​យ៉ាងខ្លាំង​ថា ការវាយតម្លៃ​របស់​អ្នក​ទាំងពីរ​ខាង​លេ​ី មិន​ត្រឹមត្រូវ​ទាល់តែសោះ និង​មិនបាន​គិតពី​ទិដ្ឋភាព​អង្គហេតុ និង​អង្គច្បាប់​នៃ​បញ្ហា​នេះ​។​

ប្រទេស​កម្ពុជា​លើកតម្កើង​សេរីភាព​នៃ​ការបញ្ចេញមតិ សមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី ដូចដែល​បាន​ធានា​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​ទោះយ៉ាងណា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព​បែបនេះ ត្រូវ​អនុលោម​តាមច្បាប់​។ សេរីភាព​នៃ​ការបញ្ចេញមតិ មិនមែនជា​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ការរើសអើង ដែលនាំឱ្យ​មានការ​ស្អប់ខ្ពើម ការប្រកាន់​ពូជសាសន៍ និង​អំពើហិង្សា​នោះឡើយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​គ្រប់​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​ក្រុមយុវជន មាន​សេរីភាព​ក្នុងការ​អនុវត្ត​សកម្មភាព​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ ដរាបណា​សកម្មភាព​អស់ទាំងនោះ​ស្ថិតនៅក្រោម​ដែន​កំណ​ត់នៃ​ច្បាប់​»​។​

​អ្នកនាំពាក្យ​កត់សម្គាល់​នូវ​កម្រិត​ជាក់លាក់​មួយ​នៃ​ស្តង់ដារ​ទ្វេ ដែល​សម្តែង​ចេញ​ដោយ​ឥស្សរជន​ទាំងពីរ ដោយ​ម្យ៉ាង​អំពាវនាវ​ឱ្យ​ដោះលែង​ក្រុម​ពិសេស​មួយចំនួន​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ផ្ទុយទៅនឹង​ការអនុវត្ត​នៃ​ដំណើរការ​នីតិវិធីតុលាការ និង​ម្យ៉ាងវិញទៀត បែរជា​អំពាវនាវ​ឱ្យ​គោរព​នីតិរដ្ឋ​ទៅវិញ​។​

​កម្ពុជា​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​សហរដ្ឋ​អាម៉េរិក និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក ដើម្បី​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​៕
ដោយ​៖​កូ​ឡាប​

spot_img
×