Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេសចរ ដើរ​កម្សាន្ត​ក្នុងស្រុក រយៈពេល​៣​ថ្ងៃ ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ តាម​គោលដៅ​ទេសចរណ៍​នានា មាន​ចំនួន​ជាង ១,១ លាន​នាក់​

spot_img

​ភ្នំពេញ​៖ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​នេះ របាយការណ៍​បឋម​នៃ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បានបង្ហាញ​ឲ្យ​ដឹងថា ភ្ញៀវទេសចរ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​គោលដៅ ទេសចរណ៍​នានា​ទូទាំងប្រទេស មាន​ចំនួន​ជាង ១,១ លាន​នាក់​។

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​ជាង ១​លាន​នាក់ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នោះ មាន ភ្ញៀវ​ជាតិ ១.១០៥.៦១១ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៦.៧៩២ នាក់​។​
​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន រួមមាន​៖ ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់​, ខេត្តសៀមរាប ១២២.៣៧០ នាក់​, ខេត្តកំពត ៩៤.៤៧៩ នាក់​, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់​, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់​, ខេត្ត​ព្រះសីហនុ ៦៥.៨២៥ នាក់​, ខេត្ត​កែប ៦៨.០៥៤​នាក់​, ខេត្តកណ្តាល ៦២.៧៤១​នាក់​។​

​ឯ​ឧ​ត្ត​ម​ថោង ខុន បាន​បញ្ជាក់ថា «​ជារួម​ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវ​ទេសចរណ៍​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ការចំណាយ​របស់​ភ្ញៀវ​ទេសចរណ៍ បាន​ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​»​។
​ជាការ​គួរកត់សម្គាល់​លើ​ទិដ្ឋភាព​សំខាន់ៗ​ជារួម បើទោះបី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មួយចំនួន ប៉ុន្តែ​គោលដៅ​ទេសចរណ៍​ភាគច្រើន​នៅតែមាន​ភ្ញៀវ​ទេសចរណ៍ កម្សាន្ត​យ៉ាងច្រើន​កុះករ​។ ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​។ បញ្ហា​ប្រឈម​ដែល​កើតមានឡើង​កន្លងមក ជាពិសេស​ការគ្រប់គ្រង​តម្លៃ​សេវា និង​បញ្ហា​សំរាម ត្រូវបាន​យកចិត្តទុកដាក់​ដោះស្រាយ​ពី​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ខេត្ត និង​កាត់បន្ថយ​កាន់តែ​ប្រសើរ​សម្រាប់​ពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​
​ជារួម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល វិធាន​សុវត្ថិភាព​ទេសចរណ៍ ពិសេស​ការ​រំលឹក​ដាស់តឿន ជាប្រចាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​យកចិត្តទុកដាក់​អនុវត្តន៍ នៅតាម​គោលដៅ​ទេសចរណ៍​នានា​បាន​កាន់តែ​ល្អប្រសើរ ស្របតាម​វិធាន​ដែល​បាន​ដាក់ចេញ ក្នុងនោះ​ការរៀបចំ​ប្រដាប់​វាស់​កម្ដៅ អាល់កុល​លាងដៃ ការណែនាំ​ឲ្យ​ពាក់​ម៉ាស និង​អនាម័យ​ក្នុង​បន្ទប់ទឹក ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ​ភាគច្រើន ហើយ​ការយល់ដឹង និង​ការចូលរួម​អនុវត្ត​របស់​ភ្ញៀវទេសចរ​ក៏មាន​ភាព​កាន់តែ​ប្រសើរ​៕
​ដោយ​៖CEN


spot_img
×