Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​វ័យក្មេង​៣​គូ ជោគជ័យ​ទាំង​ជីវិត​គ្រួសារ និង​មុខរបរ​

spot_img

​ភ្នំពេញ​៖​ថ្ងៃនេះ សូម​ប្រិយមិត្ត​ងាក​មក​ចាប់អារម្មណ៍​តារា​ប្រុស​ស្រី​៣​ដួង ដែលជា​អ្នកចម្រៀង តារា​សម្តែង និង​ជា​ពិធីករ​ដ៏​ល្បីឈ្មោះ ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទេពកោសល្យ​សិ​ល្បះ និង​ព្រមទាំង​ត្រូវបាន​មហាជន​ទុក​ថា សុទ្ធតែជា​អ្នក​កំពុង​ជោគជ័យ​ទាំង​ជីវិត​គ្រួសារ និង​មុខរបរ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​ជាខ្លាំង​។​

១- តារា​សម្តែង និង​ពិធី​ការិនី គង់ ច័ន្ទ​ស្រីមុំ​

​តារា​ស្រី និង​អ្នកជំនួញ​ម្នាក់​ដ៏​ជោគជ័យ គង់ ច័ន្ទ​ស្រីមុំ នៅតែ​បន្ត​រក្សា​ភាព​លេចធ្លោ​របស់ខ្លួន​ជា​បន្តបន្ទាប់​នៅលើ​វិស័យ​សិល្បៈ​។ អ្នកនាង​ក៏ត្រូវ​បាន​មហាជន​ចាត់​ចូល​ជាតា​រា​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​លើ​ការតុបតែង​ខ្លួន ដោយ​ជារឿយៗ គេ​តែង​សង្កេតឃើញ​អ្នកនាង និង​ស្វាមី បង្ហាញ​ពី​ជីវិត​ដ៏​ហ៊ឺហារ ពោរពេញ​ដោយ​សុភមង្គល​ខ្លាំង​បំផុត នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះទេ​។​

​គង់ ច័ន្ទ​ស្រីមុំ ក៏​ទទួលបាន​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ គឹម សីហ៍​មរកត ហៅ ម៉ូ​ម៉ូ ដែល​ពេលនេះ​មាន​អាយុ​ជាង​២​ឆ្នាំ​ហើយ ដែលជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ដ៏​កក់ក្តៅ ជាមួយ​ស្វាមី​លោក គឹម សីហា​។​

២- តារាចម្រៀង ពេជ្រ សូលី​កា​

​ពេជ្រ សូលី​កា ជា​តារាចម្រៀង​មួយ​ដួង ត្រូវបាន​គេ​កោតសរសើរ​ថា មាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត និង​កាន់តែ​ខ្ចី​ជាង​មុន​ទៀត បន្ទាប់ពី​សម្រាល​បានកូន​ប្រុស​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ កន្លងមកនេះ ដែលជា​តំណក់ឈាម​ទាំង​មិនទាន់​រៀបការ​ជាមួយ​ស្វាមី​លោក គឹម ហាន​។​

​ក្រឡេក​មក​មើ​លពី​ជីវិត​គ្រួសារ​វិញ សូលី​កា និង​ស្វាមី ហាក់​កំពុង​មានជីវិត​គ្រួសារ​ពោរពេញ​ដោយ​សេចក្តីសុខ និង​សុភមង្គល​ខ្លាំង​មែនទែន ដោយ​ជានិច្ចកាល គេ​តែង​ឃើញ​អ្នក​ទាំងពីរ​បង្ហាញ​ក្តី​ស្រឡាញ់​ឲ្យ​គ្នា ជាពិសេស​លោក គឹម ហាន តែង​ផ្តល់​កម្លាំងចិត្ត និង​ការ​ថ្នាក់ថ្នម​ដល់ សូ លីកា តាំងពី​នាង​កំពុង​ពពោះ​មកម្ល៉េះ ស្រប​ពេលដែល សូលី​កា បាន​ជួប​នូវ​រឿង​អាក្រក់​ក្នុង​ជីវិត ព្រោះតែ​ម្តាយ​ក្លាយជា​ឃាតករ​សម្លាប់​មនុស្ស​។​

៣- ពិធីករ ជា វណ្ណា​រិ​ទ្ធ​

​លោក ជា វណ្ណា​រិ​ទ្ធ ជា​ពិធីករ​រូប​ស្រស់​សង្ហា​ម្នាក់ នៅតែមាន​ប្រជាប្រិយភាព​ដដែល បើទោះជា​រូបលោក​បាន​ឈាន​ជើង​ចូល​សិល្បៈ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ ក្រៅពី​មិនសូវ​ទទួល​ថត​ខ្សែភាពយន្ត​ដូច​មុន តែ​ក៏​ថត​ស្ព​ត​ម្តងម្កាល ដោយ​ចាប់​យកតែ​អាជីព​ជា​ពិធីករ ក៏​នៅមាន​ទស្សនិកជន​ស្គាល់ និង​ចូលចិត្ត​ដល់​រូបលោក​ផងដែរ​។​

​យ៉ាងណាមិញ បើ​ងា​កមក​មើល​ពី​ជីវិត​ឯកជន​របស់លោក​វិញ ឃើញថា លោក​កាន់​តែមាន​សុភមង្គល​ជាមួយ​គ្រួសារ​ជាប់​រហូត ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លួច​ច្រណែន​មិន​ស្ទើរ​នោះទេ ក្រោយពី​បានឃើញ​នូវ​រាល់​សកម្មភាព​របស់លោក​ជាមួយ​ភរិយា និង​កូនប្រុស​ទាំងពីរ បង្ហោះ​នៅលើ​បណ្តាញ​សង្គម​៕ ដោយ​៖ លឹម ហុង​

spot_img
×