Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពេជ្រ ស្រស់ ប្រតិកម្ម​ចំពោះ​ឥរិយាបទ​តំណាង​អគ្គរដ្ឋទូត​អង់គ្លេស​ម្នាក់ អង្គុយ​គងជើង​អន្ទាក់ខ្លា​ដ៏​មិន​សមរម្យ ក្នុងអំឡុង​ជំនួប​ជាមួយ​តំណាង​ថ្នាក់ដឹកនាំ​ខ្មែរ​

spot_img

​ភ្នំពេញ ៖ រូបភាព​មួយ​សន្លឹក​បង្ហាញ​ជនជាតិ​អង់គ្លេស​ម្នាក់ ដែលជា​តំណាង​ឲ្យ​អគ្គរដ្ឋទូត​របស់ខ្លួន អង្គុយ​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ភាគី​កម្ពុជា ស្ថិតក្នុង​ឥរិយាបទ​គងជើង​អន្ទាក់ខ្លា ដែល​ខ្វះ​សីលធម៌​ជាមួយ​ជនជាតិខ្មែរ បាន​កំពុង​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​ខ្មែរ​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​

​ក្នុងនោះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ក៏បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ឥរិយាបទ​របស់​ជនបរទេស​រូបនេះ ដែល​ខ្វះ​សីលធម៌ មិន​ឲ្យ​តម្លៃ​ដល់​ជនជាតិខ្មែរ ដោយ​លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ ពេជ្រ ស្រស់ សូម​សម្តែង​ការមិនសប្បាយចិត្ត និង​មិន​ស្វាគមន៍​ចំពោះ​ឥរិយាបទ​ជនបរទេស​ដែល មិន​ផ្តល់​តម្លៃ​ដល់​ទំនៀមទម្លាប់​របស់​ខ្មែរ ពីព្រោះ​ទំនៀមទម្លាប់​របស់​ខ្មែរ គឺ មានការ​គោរព ដោយ​កាយវិកា ទន់ភ្លន់ ស្វាគមន៍​ភ្ញៀវ​បត់បែន ទៅតាម​ទំនៀមទម្លាប់​របស់​ជាតិ​សាសន៍​ដទៃទៀត ដោយ​មិន​រំលង​សីលធម៌​កា​ទូត​នោះឡើយ ផ្ទុយទៅវិញ ខ្ញុំ​មាន​ការមិនសប្បាយចិត្ត​ជាខ្លាំង ចំពោះ​ឥរិយាបទ​របស់​ជនជាតិ​អង់គ្លេស​ម្នាក់នេះ​តំណាង​ឲ្យ​អគ្គរដ្ឋទូត​របស់ខ្លួន ដែល​អង្គុយ​គ្មាន​សីលធម៌​ជាមួយ​ជាតិ​សាសន៍​ខ្មែរ ហើយ​បើទោះបី វប្បធម៌ អង្គុយ​របស់​អ្នក​វា​សាមញ្ញ​សម្រាប់​ជនជាតិ​អ្នក ប៉ុន្តែ​អ្នក​បាន​អង្គុយ​នៅលើ​ទឹកដី​ខ្មែរ ដូច្នេះ​គឺ​វា​មិន​សាមញ្ញ​សំរាប់​ជនជាតិខ្មែរ​នោះឡើយ​»​។​

​ក្នុងន័យនេះ លោក ពេជ្រ ស្រស់ សុំ​ឲ្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា ជួយ​ពិនិត្យមើល​ឥរិយាបទ​សហការី​រប​ស់​ខ្លួន និង​សូម​សិក្សា​ពី​ទំនៀមទម្លាប់​ខ្មែរ​ឲ្យ​បាន​ច្បាស់ ជៀសវាង​មាន​ភាព​ឥរិយាបទ​ឆ្គ​ម​ឆ្គង​លើ​ទំនៀមទម្លាប់​របស់​ខ្មែរ អាច​បង្ក​រូបភាព​អសីលធម៌​។

​លោក ពេជ្រ ស្រស់ ក៏បាន​បន្តថា ប្រទេស​កម្ពុជា​តូច​ក៏ពិតមែន ប៉ុន្តែ​ពួកយើង​ក៏មាន​នូវ​ទំនៀមទម្លាប់​ក្នុងការ​គោរព​គ្នា​ផងដែរ ហើយ​ប្រទេស​អ្នកធំ​មែន ក៏ប៉ុន្តែ​អ្នក​ក៏ត្រូវ​គោរព​សិទ្ធិ​ប្រទេស​ដែល​តូច​ដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×