Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ ញាក់សាច់​! ជិះ​ម៉ូតូ​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត រវល់​ភ្នែក​ក្រឡេក​ធ្វេ​ង​-​ស្តាំ ជល់​គូទ​រថយន្ត Pickup ហើរ​ដូច​ស្លឹក​… (​វីដេអូ​)

spot_img

​គ្រោះថ្នាក់​ចរាចរណ៍ ឃើញថា​បាននិងកំពុង​ក្លាយជា​បញ្ហា​មួយ​ដ៏​ព្រួយបារម្ភ​ខ្លាំង​បំផុត នាពេល​បច្ចុប្បន្ននេះ ដោយ​ករណី​គ្រោះថ្នាក់​បណ្តាល​ឲ្យ​រងរបួស និង​ស្លាប់​ដ៏​រន្ធត់ៗ​ជា​រៀងរាល់ថ្ងៃ​។ ករណី​គ្រោះថ្នាក់​ទាំងនោះ គឺ​បង្កឡើង​ដោយ​ការបើកបរ​មិន​គោរព​ច្បាប់ ដែល​ក្នុងនោះ​ដូចជា​បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ព្រហើន និង​ខ្វះ​ការប្រុងប្រយ័ត្ន​ជាដើម​។​

​ជាក់ស្តែង ដូច​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​អ៊ីចឹង​នៅក្នុង​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ គឺ​ពិតជា​គួរ​ឲ្យ​ស្លុតរន្ធត់​ខ្លាំងណាស់ ប៉ុន្តែ ក៏ត្រូវ​ចាត់ទុកថា សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់​ផងដែរ ចំពោះ​ក្មេងប្រុស​ជំទង់​២​នាក់ ដែល​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ទៅបុក​គូទ​រថយន្ត Pickup ១​គ្រឿង បណ្តាល​ឲ្យ​ម្នាក់​ជិះ​ខាងក្រោយ​ហើរ​ដូច​ស្លឹក​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​រថយន្ត Pickup ១​គ្រឿង កំពុងបើក​ក្នុង​ល្បឿន​ធម្មតា ប៉ុន្តែ ខណៈពេល​នោះ ស្រាប់តែ​ក្មេងប្រុស​ជំទង់​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង មកពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​អត់​ពាក់មួក​សុវត្ថិភាព​ទាំងពីរ ហើយ​អ្នកបើក​រវល់​ភ្នែក​ក្រឡេក​ទៅខាង​ឆ្វេង​ដៃ បណ្តាល​ឲ្យ​ក្បាល​ម៉ូតូ និង​គូទ​រថយន្ត​ជល់​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង​។ ភ្លាមៗ​នោះ ម្នាក់​ជិះ​ខាងក្រោយ បាន​ហោះ​ទៅលើ​អាកាស រួច​ធ្លាក់​ចូលក្នុង​ទ្រុង​រថយន្ត​យ៉ាង​សាហាវ​។ ទោះយ៉ាងណា នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​ពួកគេ​ទាំងពីរ​ពុំមាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​។​

​នេះ​ជា​មេរៀន​មួយ ដែល​យើង​គ្រប់គ្នា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ខណៈ​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ ព្រោះថា​ការធ្វេសប្រហែស​តែ​បន្តិច ក៏​អាចធ្វើ​ឲ្យ​យើង​ត្រូវ​ជួប​គ្រោះ​មួយ​រំ​ភេ​ច តួយ៉ាង​ដូចជា​ករណី​មួយ​នេះ​អ៊ីចឹង​៕ ដោយ​៖ លឹម ហុង​


spot_img
×