Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ីយ៉ាន់ដាយ ព្រលះ Lexus 570 ឡើង​ខ្ទេច​មុខ នៅ​ស្រុក​ទឹកឈូ​

spot_img

​កំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​យ៉ាង​សាហាវ​រវាង​រថយន្ត​តូចធំ​២​គ្រឿង បាន​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​តែម្តង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុង​ភូមិ​ត​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​វេលា​អំឡុង​ម៉ោង​១១ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​រថយន្ត​បង្ក គឺ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរ​ពី​លិចទៅ​កើត​។ អ្នកបើកបរ​ឈ្មោះ ម៉ុក ស្រស់ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​រៀល ឃុំ​ពោធិ៍​រៀល​ធំ​បសេដ្ឋ ខេត្តកំពង់ស្ពឺ (​រត់គេចខ្លួន​បាត់​)​។ ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក Lexus 570 ពណ៌​ស ពាក់​ផ្លាកលេខ កម្ពុជា 1DARA-67 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ ម្ចាស់​រថយន្ត​មានឈ្មោះ វ៉ាត គឹម​ហ៊ាង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​ច្បារអំពៅ សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ ពុំ​រងរបួស​នោះទេ ប៉ុន្តែ រថយន្ត​ត្រូវ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយ​ហេតុការណ៍​បានកើត​ឡើង សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង រួច​នាំយក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅឯ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​នីតិវិធី​៕ ដោយ​៖ លឹម ហុង​

spot_img
×