Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លំ​ធ្វើ​ម្ចាស់ផ្ទះ​សំណាក់ ទៅ​គោះទ្វារ​បន្ទប់​ភ្ញៀវ​សុំ​សោ​រថយន្ត ដើម្បី​រៀបចំ​រួច​បើក​ទៅ​បាត់

spot_img

​ខេត្តតាកែវ​៖ ល្បិច​ថ្មី​បន្លំ​ធ្វើ​ម្ចាស់ផ្ទះ​សំណាក់ ទៅ​គោះទ្វារ​បន្ទប់​ភ្ញៀវ​សុំ​សោ​រថយន្ត ដើម្បី​រៀបចំ​រួច​បើក​ទៅ​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅផ្ទះ​សំណាក់ «​មហា​រុងរឿង​» ស្ថិតក្នុង​ភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ម្ចាស់​រថយន្ត​មានឈ្មោះ រិ​ន រ៉ាវី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ ចំណែក​រថយន្ត​ដែល​បាត់​ម៉ាក Rivo ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ ភ្នំពេញ 2BK-4443​។​

​ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បន្លំ​ធ្វើជា​ម្ចាស់​ផ្ទះសំណាក់ ហើយ​បាន​ទៅ​គោះទ្វារ​យក​សោ​ឡាន​ពី​ម្ចាស់​រថយន្ត ដើម្បី​រៀបចំ​ទុកដាក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ហើយក៏​ទៅ​បាត់​តែម្ដង​។ លុះដល់​វេលា​ម៉ោងជាង​១១​យប់​ដឹងខ្លួន​ថា​រថយន្ត​ត្រូវគេ​លួច​ទើប​ផ្អើលឆោឡោ​តែម្តង​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បីឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕
​ដោយ ៖ កុលាប ក្រហម​

spot_img
×