Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​៨​នាក់​របួស​៣​គឺមាន​២​ករណី​ដោយឡែក​ពីគ្នា ក្នុង​ហេតុ​ការកើតឡើង​ក្នុងពេល​តែមួយ​នៅ​ស្រុក​រុក្ខ​គី​រី​

spot_img

​បាត់ដំបង​៖​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​នាំយក​ថវិកា​និង​សារ​រំលែក​ទុក្ខ​របស់​សម្តេច​ក្រឡាហោម​ស ខេង ដើម្បី​ប្រគល់ជូន​គ្រួសារ​សព​ចំនួន​៨​នាក់ និង​របួស​៣​នាក់​ក្នុង​ឧបទ្ទវហេតុ​រន្ទះបាញ់​ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង​។​

​លោក ជា សម្បត្តិ អភិបាលស្រុក​រុក្ខ​គី​រី បាន​ប្រាប់​ឲ្យ​ដឹងថា សព​ជនរងគ្រោះ ដោយ​រន្ទះបាញ់​នេះ មាន​២​ករណី ដោយឡែក​ពីគ្នា​ក្នុង​ហេតុ​ការកើតឡើង​ក្នុងពេល​តែមួយ​។ ក្នុងនោះ​គ្រួសារ​មួយ​រួមជាមួយ​មាន​បងប្អូន​សាច់ញាតិ​ដែល​មកលេង​ក្នុង​រដូវ​ភ្ឋុំ​បិ​ណ្យ ខណៈដែល​ក្រុមគ្រួសារ​រងគ្រោះ កំពុងតែ​ជួបជុំ​ហូបបាយ​២​វង់​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ចំនួន​៦​នាក់ និង​រងរបួស​៤​នាក់​។ ក្រោយ​ដឹក​ទៅដល់​មន្ទីរពេទ្យ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ទៀត​។ កណី​ទី​១​នេះ​គឺ​បាន​កើតឡើង​ក្នុងភូមិ​ធ្មួ​យ ឃុំ​ព្រែកជីក​។ ដោយឡែក​ករណី​ទី​២​គឺ ជនរងគ្រោះ​ម្នាក់ទៀត បាន​ស្លាប់​ក្នុង​ហេតុ​ការ​រន្ទះបាញ់​នៅ​ចំណុច​វាលស្រែ​រហូតដល់​ស្អែក​ឡើង ទើប​ប្រពន្ធ ប្រទះឃើញ​ប្តី​ស្លាប់​នៅ​វាលស្រែ​ស្ថិត​ក្នុងភូមិ​ថ្នំ​។ សព ក៏ត្រូវ​បាន​នាំយកមក​តម្កល់​ធ្វើបុណ្យ​រួមគ្នា​ក្នុង​វត្ត​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ជាមួយគ្នា​។ សព​ចំនួន​៧​នាក់ ត្រូវបាន​រៀបចំ​តម្កល់​នៅក្នុង​វត្ត​ព្រែកជីក និង​សព​មួយទៀត ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​នៅឯ​ភ្នំពេញ​។​

​គួរបញ្ជាក់​ផងដែរ​ថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត អមដំណើរ ឯកឧត្តម ជា​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត បាន​នាំយក​នូវ​ថវិកា​និង​សារ​រំលែក​ទុក្ខ ចូលរួម​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​សព ដែល​ជួប​នូវ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​កើតឡើង ដោយសារ​រន្ទះបាញ់ នៅ​ល្ងាច​ថ្ងៃទី​១៧​ខែកញ្ញា​២០២០​ថ្មីៗ ដែលជា​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រងរបួស ចំនួន​១១​នាក់​(​ក្នុងនោះ​ស្លាប់​៨​នាក់​និង​របួស​៣​នាក់​) ដើម្បី​ចូលរួម​ជាមួយនិង​គ្រួសារ​សព និង​ជនរងគ្រោះ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​នៅ​កន្លែង​
​រៀបចំ​តម្កល់សព​រួម​នៅក្នុង​វត្ត​ព្រែកជីក ស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង​។ ឧ​ត្ត​ម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដែល​បាន​ដឹកនាំ​កណៈ​ប្រតិភូ​ខេត្ត រួមមាន​៖​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ពាំ​នាំយក​នូវ​ថវិកា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​បុណ្យសព​និង​អ្នករងរបួស​ដោយសារ​តែ​រន្ទះបាញ់​(​ក្នុងនោះ សព​ម្នាក់ ទទួលបាន​ថវិកា​ចំនួន​៣​លាន​រៀល​និង​អ្នករងរបួស​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​២​លាន​រៀល​។ ដោយឡែក​ក្នុងនាម​រដ្ឋបាល​ខេត្តបាត់ដំបង ឯក​ឧ​
​ត្ត​ម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​៤​លាន​រៀល ដើម្បី​ចូលរួម​រៀបចំ​ធ្វើ​បុណ្យសព​រួមគ្នា​ទៅតាម​ប្រពៃណី​។ ដោយឡែក​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល អង្ករ​ចំនួន​១០០​គ​ក្រ​និង​ទឹកបរិសុទ្ធ​វី​ឃែ​រ ចំនួន​១០​កេស នៅក្នុង​កម្មវិធី​បុណ្យសព​។​ជាមួយគ្នានេះ ក៏មាន​ការចូលរួម​ពី​បណ្តា​មន្ទីរ​មួយចំនួន​ដើម្បី​ឧបត្ថម្ភ​នៅក្នុង​កម្មវិធី​បុណ្យសព​រួម​នេះ​ផងដែរ​។​

​លោក ជា សម្បត្តិ អភិបាល​ស្រុ​រុក្ខ​គី​រី បានបញ្ជាក់​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​នេះ មាន​២​ករណី ដោយឡែក​ពីគ្នា​គឺ​ក្នុង​ហេតុ​ការកើតឡើង​ក្នុងពេល​តែមួយ​រួមមាន ១.​ឈ្មោះ​យ៉ុម ញ៉ិ​ក ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​(​ជា​ម្ចាស់ផ្ទះ​ស្លាប់​)​។ ទី​២.​ឈ្មោះ ដាំ​សុខ​ណា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ (​ជា​ប្រពន្ធ​ស្លាប់​)​។ ទី​៣.​ឈ្មោះ យ៉ុម ចរិយា ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​កូនស្រី​បង្កើត​នៅ​ភ្នំពេញ ស្លាប់​)​។ ទី ៤.​ឈ្មោះ យ៉ុម រ៉ាវុធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ (​ជា​កូនបង្កើត​ស្លាប់​)​។ ទី​៥. ឈ្មោះ ធី ភេទ​ប្រុស មកពី​ខេត្តបាត់ដំបង​(​ស្លាប់​)​។ ទី​៦.​ឈ្មោះ អន រិ​ន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង​(​ស្លាប់​)​។ ទី​៧.​ឈ្មោះ​ហួត ហុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​បុស្ស​ដូង​(​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ទី​៨.​ឈ្មោះ​ឡោ វិ​រៈ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នំ​(​ស្លាប់​)​។ ចំណែក​អ្នករងរបួស​៣​នាក់​ទី​១.​ឈ្មោះ វឿន វុត្ថា ប្រុស​អាយុ ៤១​ឆ្នាំ នៅ​បាត់ដំបង​។​ទី ២.​ឈ្មោះ សើក សារស់ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ នៅ ខេត្តបាត់ដំបង​។​ទី​៣.​ឈ្មោះ ឃឿ​ត សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×