Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​ហើយ​វិភាគ មនុស្ស​ប្រុស​ទាំងអស់គ្នា​! ជីវិត​គូ ប្តី​ប្រពន្ធ​ក៏ដោយ គូសង្សារ​ក៏ដោយ ចង់​ធ្វើ​អី​ធ្វើទៅ សំខាន់​កុំ​ឲ្យ​បាត់បង់​ភាពជឿជាក់​…(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ អ្នកនាង ឈិ​ត សុជាតា បើទោះជា​ហាក់​លែង​នឹកនា​នឹង​សិល្បៈ ជាពិសេស​ការងារ​ជា​ពិធី​ការិនី នៅលើ​ឆាក​ដូច​មុនត​ទៀត ក៏​អ្នកនាង​នៅតែ​ទទួល​ការចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ដដែល នៅលើ​បណ្តាញ​សង្គម​។​

​ពិតមែន​ហើយ ក្រៅពី​រវល់​ការងារ​មុខ​ជំនួញ​ដែល​កំពុង​ទទួលបាន​ភា​ព​ជោគជ័យ អ្នកនាង សុជាតា ក៏​តែងតែ​ឃើញ​បង្ហាញ​ពី​ជីវិត​គ្រួសារ​មួយ​ពោរពេញ​ដោយ​សុភមង្គល ជាមួយ​កូនភ្លោះ​ប្រុស​ស្រី និង​ស្វាមី នៅលើ​បណ្តាញ​សង្គម​ជានិច្ច ។​

​ដោយឡែក វីដេអូ​វែកញែក​ថ្មី​មួយ​របស់​អ្នកនាង ជុំវិញ​រឿង​បុរសៗ​ជា​ប្តី​លួច​មាន​ស្រី​ក្រៅ ឃើញថា​បាននិងកំពុង​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន ចូលទៅ​ខ​មិន​ព្រោងព្រាត​តែម្តង ដោយ​ក្នុងនោះ​ភាគច្រើន​គាំទ្រ​ចំពោះ​គំនិត​លើកឡើង​របស់​នាង​ថា ពិតជា​ត្រឹមត្រូវ​ណាស់​។​

​អ្នកនាង​បានសម្រេច​ធ្វើ​វីដេអូ​នេះ​ឡើង គឺ​ក្រោយពេល​បានឃើញ​មនុស្ស​ប្រុស​មួយចំនួន​នៅ​ជុំវិញខ្លួន តែង​និយាយ​យក​ត្រូវតែ​ខ្លួនឯង​ថា «​មនុស្ស​ប្រុស ទោះបី​មាន​ប្រពន្ធ​កូន​ហើយក៏​ដោយ មាន​ស្រី​ញី​ក្រៅ​ផ្ទះ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ប្រុស​ប៉ុណ្ណោះ សំខាន់​កុំ​ឲ្យ​តែម​នុស្ស​ប្រុស​ហ្នឹង​ចោល​ប្រពន្ធ​កូន​កូន​»​។ តាមរយៈ​លើកឡើង​បែបនេះ សម្រាប់​អ្នកនាង សុជាតា វិញ យល់ឃើញ​ខុសពី​ហ្នឹង ដោយ​អ្នកនាង​ថា «​ចង់​ធ្វើ​អី​ធ្វើទៅ តែ​សំខាន់​កុំ​ឲ្យ​ប្រពន្ធ​ដឹង លក្ខណៈ​លួចៗ អូ​ខេ តែ​បើសិនជា​ដឹង​ណា មនុស្ស​ឈឺចាប់​ដូចគ្នា​….»​។

​អ្នកនាង​ក៏​ចង់​សួរ​ទៅ​មនុស្ស​ប្រុស​វិញ​ថា​៖ «​មនុស្ស​ស្រី​មាន​ប្តី មានកូន​ហើយក៏​ដោយ លេងសើច​ជាម​នុស្ស​ប្រុស​ក្រៅ​ផ្ទះ វា​ជា​រឿង​ធម្មតា​ទេ មែន​ទេ តើ​មនុស្ស​ប្រុស​គិត​ម៉េច​ដែរ ទទួលយកបាន​អត់​? អត់​បាន​ណា​ហី មនុស្ស​ស្រី​ក៏​ដូចគ្នា​ដែរ កុំ​ឲ្យ​គេ​ទ្រាំ យល់​ទេ​?»​។ អ្នកនាង​ក៏​ពោល​ពាក្យ​ផ្តាំ​ចុងក្រោយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា​៖ «​ជីវិត​គូ ប្តី​ប្រពន្ធ​ក៏ដោយ គូសង្សារ​ក៏ដោយ គូ​ដណ្តឹង​ក៏ដោយ បើ​ថា​ដាក់ចិត្ត​សេពគប់​គ្នា​ហើយ ចង់​ធ្វើ​ម៉េច​ធ្វើទៅ​កុំ​ឲ្យ​គេ​ដឹង ព្រោះ​មនុស្ស​យើង សំខាន់​ភាពជឿជាក់ អាច​បាត់បង់​អ្វី​បាន ប៉ុន្តែ មិនអាច​បាត់បង់​ភាពជឿជាក់​បានទេ ប្រសិន​បាត់បង់​ភាពជឿជាក់​ហើយ សម្តី​សាប​ដូច​ទឹកទន្លេ​អ៊ីចឹង​»៕ ដោយ​៖ លឹម ហុង​

spot_img
×