Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

 ចោរម្នាក់លួច​ឡាន​នៅ​ខេត្តតាកែវ នៅ​ចំណុច​ផ្ទះសំណាក់ មហា​រុងរឿង ត្រូវប៉េអឹម​ចាប់បាននៅកោះពេជ្រ(វីដេអូ)

spot_img

​ភ្នំពេញ​៖​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចោរលួច​ឡាន​នៅ​ខេត្តតាកែវ នៅ​ចំណុច​ផ្ទះសំណាក់ មហា​រុងរឿង ត្រូវ​សមត្ថកិច្ច​ប៉េអឹម​ស្ទាក់​ចាប់បាន​នៅ​កោះ​ពេជ្រ នា​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​។ សូម​ចូលរួម​ត្រេក​ល្អ​ចំពោះ​ប្អូនស្រី Lyny Queen II​ផង​ដែលរ​កឡាន​ឃើញ​វិញ បន្ទាប់ពី​ច​ចោរលួច​បាត់ ហើយ​បង្ហោះ​វីដេអូ​និង​រូបថត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​ផ្សាយ​ព័ត៌មាន​បឋម​ថា នៅ​ទីបំផុត ! ចោរ​ដែល​បន្លំ​ខ្លួន​ជា​ម្ចាស់​ផ្ទះសំណាក់ លួច​យក​រថយន្ត​ភ្ញៀវ ក្នុងផ្ទះ​សំណាក់ «​មហា​រុងរឿង​» នៅ​ខេត្តតាកែវ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​ហើយ​នៅ​កោះ​ពេជ្រ​។ ព័ត៌មាន​លម្អិត​នឹង​ជម្រាបជូន​ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ស៊ើបសួរ​រួច​។​

​ចំណែក​ប្អូនស្រី​ផង Lyny Queen II ក៏បាន​សរសេរ​សារ​នៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដោយបាន​
​អរគុណ​ដល់​បងប្អូន​ដែល​បាន​ជួយ​ស៊ែរ​បងប្អូន​ជាច្រើន ដែល​បាន​តេ​មក​ខ្ញុំ​ប្រាប់​ឡាន​នៅ​ម្ដុំ​ណា ឥឡូវ​ខ្ញុំ​តាម​ចាប់បាន​ហើយ អរគុណ​ដល់​លោកពូ​ប៉ូលិស និង​លោកពូ​ប៉េអឹម ចាប់បាន​នៅ​កោះ​ពេជ្រ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល បាន​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ជួយ​ស៊ែរ អរគុណ​ជាច្រើន​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់ មហា​រុងរឿង ស្ថិតនៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ មាន​ករណី​បន្លំ​យក​រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា Rivo ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ 2BK-4443 របស់​ម្ចាស់​ឈ្មោះ រិ​ន រ៉ាវី ភេទ​ប្រុស អាយុ​៣១ ឆ្នាំ នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ដែល​បានមក​ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ​ម្នាក់ បាន​បន្លំ​ធ្វើជា​ម្ចាស់ផ្ទះ​សំណាក់​ហើយ​បាន​ទៅ​គោះទ្វារ​យក​សោ​ឡាន​ថា យកមក​រៀបចំ​ហើយក៏​យកទៅ​បាត់​តែម្ដងទៅ លុះដល់​វេលា​ម៉ោង​១១៖១០​នាទី​យប់ ទើប​ដឹង​ហើយ​ម្ចាស់​រថយន្ត​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​៕

ដោយ៖កូឡាប




spot_img
×