Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការគាំទ្រ​! សួស វី​ហ្សា ស្មូត​ព្រហ្ម​ជើង​គ្រែ​មួយ​បទ​នេះ​នៅ​វត្ត ពី​រោះ​ឡើង​ព្រឺ​សម្បុរ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ល្បីឈ្មោះ និង​ជា​ម្ចាស់​បទ «​បុប្ផា​ស្វាយរៀង​» អ្នកនាង សួស វី​ហ្សា ឃើញថា​ជិត​ក្លាយជា​ម្តាយ​គេ​ម្នាក់ ខណៈ​ពេលនេះ​កំពុង​ពពោះ​កូនស្រី​ដំបូង​ជិត​គ្រប់​ខែ​ទៅហើយ​។ ស្រប​ពេលនេះ​ផងដែរ អ្នកនាង វី​ហ្សា គេ​ក៏​សង្កេតឃើញ​កាន់​តែមាន​ភាពកក់ក្ដៅ​ជាង​មុន ជាពិសេស មាន​ស្វាមី​លោក ថ​មមី ចេះ​យល់ចិត្ត ថ្នាក់ថ្នម​នាង​ស្ទើរតែ​រាល់ថ្ងៃ​។​

​អ្នកនាង សួស វី​ហ្សា ត្រូវបាន​អ្នកគាំទ្រ​ទាំងចាស់ទាំងក្មេង កោតសរសើរ​ថា មាន​ទឹកដម​សំឡេង​ផ្អែម​ពីរោះ​គួរ​ឲ្យ​ចង់​ស្តាប់ ។ ពិតមែន​ហើយ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១៤ តារា​ស្រី​រូបនេះ​បានធ្វើ​ឲ្យ​ហ្វេ​នៗ​លាន់មាត់​សរសើរ​ជាខ្លាំង ខណៈ​នាង​ទៅ​វត្ត​តេ​ជោ​ឧកញ៉ា​វាំង បាន​ស្មូត​បទ​ព្រហ្ម​ជើង​គ្រែ​យ៉ាង​ពីរោះ បើទោះជា​អ្នកនាង​មាន​ផ្ទៃពោះ​ដង្ហើម​រាង​ខ្លី​យ៉ាងណា​។​

​ក្នុងនោះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សួស វិ​ហ្សា ក៏បាន​បញ្ជាក់ថា​៖ «​ថ្ងៃនេះ នាង​ខ្ញុំ និង​ក្រុមគ្រួសារ បានមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​យើង ជាពិសេស​ថ្ងៃនេះ នាង​ខ្ញុំ មាន​កិត្តិយស​ត្រូវបាន​សម្តេច​សង្ឃ​វត្ត​តេ​ជោ​ឧកញ៉ា​វាំង អញ្ជើញ​ឲ្យ​សម្តែង​នូវ បទ​ព្រហ្ម​ជើង​គ្រែ បទ​នេះ គេ​សូត្រ​មុនពេល​ព្រះសង្ឃ​សម្តែង​នូវ​ធម្មទេសនា គឺ​បទ​សហ​ប្ប​តី​ព្រហ្ម ជូន​បងប្អូន រួមទាំង​លោកតា លោកយាយ បាន​ស្តាប់ ខុសត្រូវ​យ៉ាងណា សូម​ខន្តី​អភ័យទោស នាង​ខ្ញុំ សូម​ជូន​បុណ្យ​ដល់​ពូ​មីង បងប្អូន​ទាំងអស់គ្នា​ផង​»​។​

​វី​ហ្សា បន្ថែមថា​៖ «​ថ្ងៃនេះ​នាង​ខ្ញុំ​បាន​ស្មូត​នៅ​វត្ត ចង់​ភ្លេច​ធ្វើ​បទ​បាត់​ហើយ ដង្ហើម​ក៏​ខ្លី ញ័រៗ តែ​ជាការ​សំណូមពរ​ត្រូវតែ​ស្មូត​»៕ ដោយ​៖ លឹម ហុង

spot_img
×