Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ជាង ៥០​ដួង ច្រៀង​រាំ​រួមគ្នា ដើម្បី​បំផុស​ចលនា បរិច្ចាគ​ឈាម​

spot_img

ភ្នំពេញ​-​ទោះបីជា​ច្រៀង​រាំ​ពេញ​មួយ​ថ្ងៃ​មិន​ទទួល​កម្រៃ​ក្តី ក៏​គេ​សង្កេតឃើញ​ក្រុម​គ្រួសារ​តារា​កម្ពុជា ប្រមាណ​ជាង​៥០ នាក់ នាំគ្នា​ស្រែកច្រៀង ក្រឡុក​ឡើង​ផ្អើល សាលា​កសិកម្ម​ចំការ​ដូង កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ កន្លងមក​។ សកម្មភាព​នេះ ត្រូវបាន​គេ​សង្កេត​ឃើញ​ជារឿយៗ ដែល​ក្រុមគ្រួសារ​តារា​កម្ពុជា ធ្វើឡើង​ដើម្បី​បំផុស​ចលនា​បរិ​ចា្ច​កឈាម ដើម្បី​សង្គ្រោះ​ជីវិត​។

តារា​ល្បី​ជាច្រើន​ដួង​រួមមាន អ្នកនាង ខាត់ សុ​ឃីម អ្នកនាង ម៉ៅ ស៊ី​ណាត អ្នកនាង ឈួន សុវណ្ណ​ឆៃ លោក ​ម៉េង ប៊ុនលី លោក លាង ឧត្តម កញ្ញា ប៉ុប​ពី លោក ម៉ា​ដូ​ណា លោក ហាក់ ធៀ​មុន្នី ក្រុម​កំប្លែង​យេៗ តារាចម្រៀង ​ត្រកូល​ឱក អ្នកនាង ឆ័យ លី​ដាឡែន លោក សុគន្ធ ដេវីដ កញ្ញា យ៉ែម ស្រី​ពេជ្រ និង តារា​សម្តែង តារាចម្រៀង ​ពន្លក​ថ្មី​សរុប​ជាង​៥០​រូប​។

សូម​រំលឹក​ថា នេះ​ជា​ឆ្នាំ​ទី​២ របស់​គ្រួសារ​តារា​កម្ពុជា និង​សាលា​កសិកម្ម​ចំការ​ដូង ​ដែល​បាន​រៀបចំ​បើក​យុទ្ធនាការ​ប្រមូល​កញ្ចប់​ឈាម តាមរយៈ​ការ​បំផុស​និស្សិត និង​អ្នកចូលរួម​ទស្សនា ​ឲ្យ​បរិច្ចាក​ឈាម​។ គិត​មកដល់ពេលនេះ គេ​មិន​ទាន់​សរុប​កញ្ចប់​ឈាម​បាន​ប៉ុន្មាន​នោះ​ទេ ​ព្រោះ​ការបរិច្ចាក​ត្រូវបាន​ធ្វើឲ្យ​ដល់​ល្ងាច​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៨​នេះ​៕​ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×