Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ស្នើសុំ​ឲ្យ​ថ្នាក់​ដឹកនាំ​នៅ​តាម​រោង​ចក្រ​កុំឲ្យ​ប្រមាថ​កម្មករ ព្រោះ​មនុស្ស កើត​មាន​កាយ​ទទេ ដូច​គ្នា​ទេ​

spot_img

​ភ្នំពេញ​៖ នៅ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ​១៥១០៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ នៅ​តំបន់​កប់​ស្រូវ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ស្នើសុំ​ឲ្យ​ថ្នាក់​ដឹកនាំ​នៅ​តាម​រោង​ចក្រ​កុំឲ្យ​ប្រមាថ​កម្មករ កម្មការិនី ព្រោះ​មនុស្ស​គ្រប់រូប​កើត​មាន​កាយ​ទទេ​ស្អាត​ដូច​តែ​គ្នា​នោះ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ចង់​ឃើញ​រោងចក្រ​សហគ្រាស​ក្លាយទៅជា​សហគម​មួយ ដែល​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ សម្តេច​សង្ឃឹមថា ទាំង​ម្ចាស់​រោងចក្រ និង​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ព្រមទាំង​កម្មករ កម្មការិនី នឹង​រួមគ្នា​ថែរក្សា​នូវ​និរន្តរភាព​ដំណើរការ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​ពង្រី​កការត្រួតពិនិត្យ​រកមើល​បាតុភាព ដែល​នាំ​ឲ្យ​កម្មករ កម្មការិនី​ដួលសន្លប់​ពេល​ធ្វើ​ការងារ ដើម្បី​ងាយស្រួល​ក្នុង​ការដោះស្រាយ​។ សម្តេច​ចង់ឲ្យ​មាន​ការផ្តល់​ថ្នាំប្រឆាំង​សារធាតុពុល​មុនពេលក​ម្មករ កម្មការិនី​ចូល​បម្រើ​ការងារ​។​

​សម្តេច​តេជោ បាន​អំពាវនាវ​ដល់​កម្មករ កម្មការិនី ត្រូវ​រួមគ្នា​ថែរក្សា​ប្រទេស​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​ភ្លើងសង្គ្រាម​ជាថ្មី ព្រោះថា​គ្មាន​អ្នកវិនិយោគ និង​អ្នកទេសចរ​ទៅកាន់​ប្រទេស​មាន​សង្គ្រាម​នោះឡើយ​។​សម្តេច​តេជោ បាន​ថ្លែងថា អ្នក​បំផ្លាញ​សន្តិភាព​របស់​ប្រទេស គឺ​ត្រូវតែ​មាន​ទោស​តែ​សម្តេច​ក៏​មិន​អនុញ្ញាត​ឲ្យមាន​ការបំ​ផ្លាញ​សន្តិភាព​នៅ​កម្ពុជា​នោះឡើយ អ្នក​បំផ្លាញ​សន្តិភាព​ស្មើ​នឹង​បំផ្លាញ​ការវិនិយោគ​បំផ្លាញ​រោងចក្រ​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​ហ៊ាន​ធ្វើ​គ្រប់យ៉ាង ដើម្បី​ចាត់ការ​ចំពោះ​ជនល្មើស​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព​ប្រទេសជាតិ និង​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ សម្តេច​តេជោ ក៏​ចង់​មាន​ការធ្វើ​ការងារ​ជាមួយ​អ្នកជំនាញ​មកពី​ក្រសួង​សុខាភិបាល ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក​ស្រាវជ្រាវ​រក​មូលហេតុ​នាំ​ឲ្យ​កម្មករ កម្មការិនី​ដួលសន្លប់​។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជំរុញ​ឱ្យ​ស្ថាប័ន​ជំនាញ សហការគ្នា​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ច្បាស់លាស់ ដែល​នាំ​ឱ្យ​កម្មករ កម្មការិនី​ខ្មែរ ដួលសន្លប់​ញឹកញាប់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​គួរ​សិក្សា​មើល ដើម្បី​ស្រាវជ្រាវ​បញ្ហា​នេះ ហើយ​បើសិនជា​យើង​ខ្វះ​សមត្ថភាព យើង​អាច​ទាក់ទង អ្នកឯកទេស​ខាង​សុខាភិបាល ខាង​វិស័យ​ការងារ ឱ្យ​គេ​ជួយ​មើល ជាពិសេស​អង្គការ​សុខភាព​ពិភពលោក​តែម្តង ដើម្បី​ពិនិត្យមើល​បាតុភូត​ដួលសន្លប់​នេះ មកពី​បញ្ហា​អ្វី​ពិតប្រាកដ ដើម្បី​យើង​ស្រាវជ្រាវ​បញ្ហា​ហ្នឹង ហើយ​យើង​បញ្ជៀ​ស​បញ្ហា​ហ្នឹង​»​។​

តាម​របាយការណ៍​របស់ ក្រុមការងារ​ទប់ស្ដាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ (​ទ​.​ស​.​ប​.​ក​) របស់​ក្រសួង​ការងារ ប្រចាំឆ្នាំ​២០១៧ បានឲ្យដឹងថា ឆ្នាំ​២០១៧ មាន​ករណី​កម្មករ​សន្លប់​ចំនួន​២២​រោងចក្រ ស្មើ​នឹង​ចំនួន ១៦០៣​នាក់ ក្នុងនោះ កម្មការិនី ចំនួន ១៥៩៩​នាក់៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×