Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូន​អ្នកលក់​ត្រ​កូន បង​អ្នកទិញ​! ស្គាល់គ្នា​បាន​២៨​ថ្ងៃ ខាង​ប្រុស​ហ៊ាន​នាំ​ចាស់ទុំ មក​សួរ​ដល់​ម៉ាក់​ប៉ា​ខាង​ស្រី តែ​ទម្រាំ​មាន​ថ្ងៃនេះ​មិនមែនជា​រឿង​ងាយ​ទេ​….

spot_img

​ភ្នំពេញ​៖ អាពាហ៍ពិពាហ៍ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ សម្រាប់​ក្នុង​ឆាកជីវិត​មនុស្ស​ប្រុស​ស្រី​គ្រប់រូប​។ ពិតមែន​ហើយ ទម្រាំ​មាន​ថ្ងៃនេះ និង​អាច​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​នឹង​គ្នា សម្រាប់​គូស្នេហ៍​ខ្លះ មិនមែនជា​ការងាយស្រួល​នោះទេ គឺ​ត្រូវ​ឆ្លងកាត់​ប្រឈម​នឹង​បញ្ហា និង​ការអត់ធ្មត់​ជាច្រើន ព្រោះថា គូស្នេហ៍​ដែល​ផ្តល់​កិត្តិយស​ដល់​ឪពុកម្តាយ​ទាំងសងខាង ពុំមែន​ចេះ​ភ្លើតភ្លើន​ទៅតាម​ចំណង់​ស្នេហ៍​ភ្លើងចំបើង​នោះឡើយ​។​

​ដោយឡែក​សម្រាប់​គូស្នេហ៍​មួយគូ​នេះ​វិញ ទើបតែ​បាន​ក្លាយជា​គូ​ដណ្តឹង​នឹង​គ្នា​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ត្រូវបាន​ឪពុកម្តាយ​ទាំងសងខាង​រៀបចំ​នូវ​ពិធី​ភ្ជាប់ពាក្យ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ បើទោះជា​អ្នក​ទាំងពីរ​ទើបតែ​បាន​ស្គាល់​ក៏​មែនពិត តែដោយសារ​ក្តី​ស្រឡាញ់​មាន​ចំពោះ​គ្នា អ្នក​ទាំងពីរ​បាន​តស៊ូ​ជាមួយគ្នា​រហូត​មាន​ថ្ងៃ​មង្គល​នេះ​ឡើង​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ខាង​ស្រី​ដែលមាន​ឈ្មោះ Mää Lai បាន​សរសេរ​រៀបរាប់​ប្រវត្តិ​ស្នេហ៍​របស់ខ្លួន​ឲ្យ​ដឹងថា​៖ «​ដោយសារតែ​លក់​ត្រកួន​ទើប​ធ្វើ​ឲ្យ​យើង​មាន​ថ្ងែ​នេះ អូន​អ្នកលក់ បង​អ្នកទិញ តែ​មិនមែន​ទិញ​ត្រកួន​ទេ គឺ​ទិញ​អ្នកលក់ ស្គាល់គ្នា​បាន​២៨​ថ្ងៃ គាត់​ហ៊ាន គាត់​បាន​នាំ​ចាស់ទុំ​មក​ចូល​សួរ​ដល់​ម៉ាក់​ប៉ា ទម្រាំ​តែមាន​ថ្ងៃនេះ​មិនមែនជា​រឿង​ងាយ​ទេ ទោះ​យើង​ស្គាល់គ្នា​រយៈពេល​ខ្លី តែ​ការឆ្លងកាត់​រឿងរ៉ាវ​ច្រើន​ខ្លាំងណាស់ ទាំង​សប្បាយ​ទាំង​យំ​តែ​ពេលដែល​យើង​សប្បាយ​គឺមាន​តិច​ណាស់ ពេលខ្លះ​ក៏មាន​អារម្មណ៍​ហត់ តែ​ទោះ​ហត់​ប៉ុនណា​ក៏​យើង​មិន​បោះបង់​គ្នារ​ហូ​ត់ដល់​ពេលនេះ​។ អូន​អរគុណ​បង​ខ្លាំងណាស់​ដែល​ខំតស៊ូរ​ឆ្លងកាត់​គ្រប់យ៉ាង​ដើម្បី​អូន ទោះ​ពេលខ្លះ​បងហត់​ក៏​បង​មិន​ទុក​អូន​ចោល បង​នៅតែមាន​ពេល​សម្រាប់​អូន Mrr Gab ហើយក៏​អរគុណ​ដល់​ម៉ាក់​ប៉ា​ទាំងសងខាង បើសិនជា​គ្មាន​គាត់​ពួកយើង​ក៏​មិនមាន​ថ្ងៃនេះ 22.06.2020 19.09.2020»៕ ដោយ​៖ លឹម ហុង​

spot_img
×