Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អគារ​ឃ្លាំង​ដាក់​សម្ភារ​នៃ​រោងចក្រ លីន​ស័ តិច​ថា​យ៏ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ មិនទាន់​អាច​ពន្លត់​បាន​ភ្លាមៗ​ទេ

spot_img

​ខេត្ត​ព្រះសីហនុ​៖​នៅ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​៣០ នាទី មាន​ករណី​អគ្គី​ភ​យ័​មួយ​បាន​កើតឡើង ឆេះ​អគារ​ឃ្លាំង​ដាក់​សម្ភារ​នៃ​រោងចក្រ លីន​ស័ តិច​ថា​យ៏ (​ជ្រលក់​ក្រណាត់​) ស្ថិតក្នុង​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ភ្លាមនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ ៤ គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២ គ្រឿង កងរាជអាវុធហត្ថ​ខេត្ត ១ គ្រឿង កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ១ គ្រឿង ចេញ​អន្តរាគមន៍​ពន្លត់ ។​បច្ចុប្បន្ន​សកម្មភាព​ពន្លត់​អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​កំពុងដំណើរការ ។​

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ផ្ទាល់​ក្នុង​កិច្ច​អន្តរាគមន៍ ជួយ​ពន្លត់​អគ្គិ​ភ​យ័​ឆេះ​ឃ្លាំង​ក្នុង​រោងចក្រ​មួយកន្លែង នៅជាប់​ផ្លូវ​រថភ្លើង​ជិត​ទំនប់រលក​នេះ បើតាម​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ប្រាប់ថា អគ្គិភ័យ​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ មិនទាន់​អាច​ពន្លត់​បាន​ភ្លាមៗ​ទេ ៕ ដោយ​៖​កូ​ឡាប​

spot_img
×