Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេស​សចរ​ជាច្រើន​រងរបួស ព្រោះ​អគ្គិភ័យ​ឆាបឆេះ​សន្ធោរ​សន្ធៅ នៅ​កោះ​ទេសចរណ៍​របស់​ថៃ​

spot_img

ករណី​ឆាបឆេះ​សន្ធោរ​សន្ធៅ​មួយ​បាន​កើតឡើង​នៅ​កោះ Phi Phi ដែល​ជា​រមនីយដ្ឋាន​ទេសចរណ៍​ល្បីក្បាញ ប៉ែក​ខាងត្បូង​ប្រទេស​ថៃ ជា​ហេតុ​ធ្វើឲ្យ​ភ្ញៀវទេសច​បរទេស​មាន​ការ​ភ័យ​ស្លន់ស្លោរ​យ៉ាងខ្លាំង​។​

​អ្នក​នៅ​ក្នុង​ហេតុ​ការ​បានឲ្យដឹងថា អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ពី​សណ្ឋាគារ​មួយ​លើ​កោះ Phi Phi ចំណុះ​ខេត្ត Krabi រួច​រាលដាល​ទៅ​កាន់​តំបន់​ជុំវិញ​នោះ​។ អគ្គិភ័យ​នេះ​ចាប់ផ្តើម​កើតឡើង​នៅ​អំឡុង​ម៉ោង ២១ យប់​ថ្ងៃ​ទី ៦ កុម្ភៈ ខណៈពេល​ដែល​មាន​ខ្យល់​ខ្លាំង​ធ្វើឲ្យ​អណ្តាតភ្លើង​បាន​ឆេះ​រាលដាល​សន្ធោរ​សន្ធៅ​យ៉ាង​លឿន​។ ពលរដ្ឋ និង​ភ្ញៀវ​ទេស​ទេសចរ​បទេស​នៅលើ​កោះ​ពិតជា​ចលាចល​ដោយហេតុ​ថា ពុំ​មាន​កងកម្លាំង​ពន្លត់​អគ្គិភ័យ​មក​ជួយ​សង្គ្រោះ​ឡើយ​។​

​អាស្រ័យ​ដោយ​សង្កេតឃើញ​អណ្តាតភ្លើង​មាន​ទំហំ​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​អាច​បង្ក​ជា​គ្រោះថ្នាក់​ស្មាន​ពុំ​ដល់​នោះ ប្រសិនបើ​ពុំ​មាន​ការទប់ស្កាត់​ទេ ហេតុនេះ​ភ្ញៀវទេសចរ​បរទេស បាន​រួម​កម្លាំង​ជាមួយ​ពលរដ្ឋ​ក្នុង​តំបន់​ស្វះស្វែង​រក​វិធី​ពន្លត់​វា​។ គេ​ត្រូវ​ចំណាយពេល​អស់​ជាង ៣​ម៉ោង ទើប​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​។​

​ប្រភព​ព័ត៌មាន​បឋម​មាន​មនុស្ស​យ៉ាង​តិច ៩​នាក់ ក្នុងនោះ​មាន​ជនបរទេស ៦​នាក់ បាន​រងរបួស ហើយ​អគារ​ប្រមាណ ២០​ខ្នង​បាន​រង​ការខូចខាត​។ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​តម្លៃ​ដែល​ត្រូវ​ខាតបង់​ដោយសារ​អគ្គិភ័យ​នេះឡើយ​។​

​តាម​រដ្ឋ​ការ​នៅ​តំបន់​មូលហេតុ​បង្ក​ឲ្យមាន​អាគ្គិ​ភ័យ​ដោយសារ​តែ​ផ្ទុះ​ធុង​ហ្គាស​។​

​នេះ​ជា​មេរៀន​មួយ​សម្រាប់​ការ​អភិវឌ្ឃន៍​ទាំងឡាយ​គប្បី​គិតគូរ​ទុកជាមុន កុំឲ្យ​មាន​ហេតុការណ៍​កើតឡើង​ដូ​ចករ​ណី​នៅ​កោះ PP នេះ​៕ សូ​យ​ន​

spot_img
×