Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​រយៈពេល​នៃ​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ មិនមាន​ករណី​ចម្លង​វីរុស​កូ​វីដ​១៩​ថ្មី កើតមានឡើង​នៅក្នុង​ប្រទេស និង​មិនទាន់មាន​ការចម្លង​ចូលក្នុង​សហគមន៍​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្នុង​រយៈពេល​នៃ​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ កន្លងទៅនេះ ក្រសួងសុខាភិបាល បានធ្វើការ​អំពាវនាវ ណែនាំ នឹង​តាមដាន​ស្ថានភាព​នៃ​ការចម្លង​វីរុស​វីដ​-១៩​ដោយ​យកចិត្តទុកដាក់ តាមរយ​:​បណ្ដាញ​ប្រព័ន្ធ​សុខាភិបាល​នៅ​ទូទាំងប្រទេស ឃើញថា​មិនទាន់មាន​ករណី​ចម្លង​វីរុស​កូ​វីដ​១៩​ថ្មី កើតមានឡើង​នៅក្នុង​ប្រទេស និង​មិនទាន់មាន​ការចម្លង​ចូលក្នុង​សហគមន៍​នៅឡើយ​ទេ​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា​មិនមាន​ករណី​ជាសះស្បើយ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​រឹដ ១៩ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ស្ថានភាព​ជំងឺ​កូ​វីដ​- ១៩ នៅ​កម្ពុជា គិត​ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៧៤​នាក់ (​ស្មើនឹង ៩៩,៦៤% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​ទាំងអស់​។ អ្នកមាន​វីរុស​កូដ​-១៩ មាន​ចំនួន​សរុប ២៧៥​នាក់ (​ស្ត្រី ៥៨​នាក់ និង​បុរស ២២១​នាក់​) ។ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០១​នាក់ ។

​ស្ថានភាព​ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត និង​បេះដូង​មនុស្សធម៌​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​ដែល​បាន​បង្កលក្ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន បាន​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ក្នុង​រយៈពេល​កន្លងមក​នេះ ព្រមទាំង បាន​ដើរលេង​កម្សាន្ដ​ដោយ​សេរី​ប្រកបដោយ​សេចក្តី​សប្បាយរីករាយ​ផងដែរ​។ នៅក្នុង​បរិបទ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៥ ក្រោម​ការដឹកនាំ និង​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កូ​វី​-១៩ មិន​ឲ្យ​មានការ​រាតត្បាត​ក្នុង​ទ្រង់ទ្រាយ ធំ និង​មិនទាន់មាន​ការចម្លង​ចូលក្នុង​សហគមន៍​នៅឡើយ មកទល់ពេលនេះ​។ ទោះជា​យ៉ាងនេះ​ក្តី សូម​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​រៀនសូត្រ​ការរស់នៅ​ជាមួយនឹង​វត្តមាន​របស់​វីរុស​កូ​វីដ​-១៩ រស់នៅ​ធម្មតា​តាមបែប​កន្លង​ថ្មី “​ដោយ​កែប្រែ​ទម្លាប់​របស់ខ្លួន​ឲ្យ​មានការ​ថែរក្សា​សុខភាព ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ចៀស​ផុតពី​ការចម្លង​ជំងឺឆ្លង​នានា ជាពិសេស​គឺ ការចម្លង​វីរុស​កូ​វីដ​១៩ ដោយ​ត្រូវ​នាំគ្នា​ចូលរួម​អនុវត្ត​អនាម័យ​ដៃ​ស្អាត​ជានិច្ច ពាក់​ម៉ាស​នៅក្នុង​ករណី​ចាំបាច់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ដែលជា​វិធានការ​សាមញ្ញៗ តែងតែមាន​ការណែនាំ​ឲ្យ​អនុវត្ត​ជារឿយៗ​ដោយ​ក្រសួងសុខាភិបាល​។​

​ក្នុង​រយៈពេល​នៃ​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ កន្លងទៅនេះ ក្រសួងសុខាភិបាល បានធ្វើការ​អំពាវនាវ ណែនាំ នឹង​តាមដាន​ស្ថានភាព​នៃ​ការចម្លង​វីរុស​វីដ​-១៩​ដោយ​យកចិត្តទុកដាក់ តាមរយ​:​បណ្ដាញ​ប្រព័ន្ធ​សុខាភិបាល​នៅ​ទូទាំងប្រទេស ឃើញថា​មិនទាន់ មាន​ករណី​ចម្លង​វីរុស​កូ​វីដ​១៩​ថ្មី កើតមានឡើង​នៅក្នុង​ប្រទេស (Local transmission) និង​មិនទាន់មាន​ការចម្លង​ចូលក្នុង​សហគមន៍ (Community transmission) នៅឡើយ​ទេ​” ដែល​ស្ថានភាព​នេះ គឺជា​ជោគជ័យ​មួយ​វគ្គ​ទៀតហើយ បន្ទាប់ពី​ស្ថានភាព​មិនមាន ការចម្លង​វីរុស​កូដ -១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​សម្រាប់​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាលពី​ខែ សីហា​កន្លងទៅនេះ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ថ្នាក់ដឹកនាំ បុ​គ្គិ​លិ​កម​ន្ត្រី សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ (​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​) និង​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​បាន​ខិតខំ​អនុវត្ត​ការតាមដាន ស្រាវជ្រាវ ពិនិត្យ និង​ផ្តល់​សេវា​សុខាភិបាល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកបដោយ​ការលះបង់​ខ្ពស់ យកចិត្តទុកដាក់ គោរព​ក្រម​សីល​ធំ​ម​វិជ្ជាជីវៈ​សុខាភិបាល និង​មាន​កិច្ចសហការ​អន្ត​វិស័យ​បានល្អ​ប្រសើរ​គួរ​ជាទី​មោ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​រី​-១៩ នៅក្នុង​កំឡុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​កន្លងទៅនេះ​។ ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​លោកអ្នក មេត្តា​កុំភ្លេចថា​៖ ការដែល​រក​មិនទាន់​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩​ថ្មី នៅក្នុង​ប្រទេស មិនមែន​មានន័យថា មិនមាន​វីរុស​កូ​វូដ​-១៩ ឬក៏​ការ​រាតត្បាត​នៃ វីរុស​នេះ បាន​ចប់​ហើយ​នោះទេ ហើយ​យើងទាំងអស់គ្នា មិនត្រូវ​សន្តិភាព​និយម​ជាមួយនឹង​វីរុស​នេះ​ឲ្យ​សោះ​។ ផ្ទុយទៅវិញ វីរុស​ដ៏​កាច​សាហាវ​នេះ កំពុងតែ​ចរាចរ​ពេញទំហឹង​នៅតាម​បណ្តា​ប្រទេស​នៅលើ​សាកលលោក និង​នៅក្នុង​តំបន់ ជាពិសេស​ប្រទេស ជិតខាង​កម្ពុជា ក៏​នៅមាន​វីរុស​នេះ ចរាចរ​នៅឡើយ​ដែរ​។ ដូច្នេះ ហានិភ័យ​នៃ​ការចម្លង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា នៅតែ​មាននៅ ឡើយ​ទេ ហើយ​លទ្ធភាព​នៃ​ការចម្លង​ចូលក្នុង​សហគមន៍ ក៏​នៅតែមាន​ដែរ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​។ ដូច្នេះ សូម​លោកអ្នក បន្ត​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់​ខ្លួន ពីព្រោះ​វីរុស​កូ​វីដ​-១៩ នេះ ស្ថិតនៅ​ក្បែរៗ​យើង​នៅឡើយ​ទេ​ដែល​ការចម្លង​អាច​នឹង​កើតមានឡើង​នៅ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីក​
​ន្លែ​ង​ទាំងអស់​។ ក្រសួង ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិ​ខិ​ត្យ​សុខភាព និង ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៥ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ ចម្លង​វីរុស​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×