Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​ឲ្យ​មែនទែន​! ក្រសួង​ធនធានទឹក អំពាវនាវ​ប្រជាពលរដ្ឋ​នៅតាម​ដងស្ទឹង​ប៉ៃលិន​ជាពិសេស​អ្នក​ចូលចិត្ត​លេង​ទឹក​ប្រយ័ត្ន​គ្រោះថ្នាក់​…

spot_img

​ប៉ៃលិន​៖ គិត​មក​ត្រឹម​រសៀល​ថៃ្ង​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​តំបន់ភ្នំ ដែលជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ស្ទឹង​ប៉ៃលិន ធ្វើ​ឲ្យ​កម្ពស់​ទឹកស្ទឹង​ប៉ៃលិន ឡើងដល់​កម្ពស់​១,៨ ម៉ែត្រ ដែលជា​ធម្មតា​ទឹកស្ទឹង​នេះ​ហូរ​ត្រឹម​កម្ពស់ ០,៥ ម៉ែត្រ ប៉ុណ្ណោះ​។​

​តាមរយៈ​បញ្ហា​ដូច​បាន​ជម្រាបជូន​ខាងលើនេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅតាម​ដងស្ទឹង ពិសេស​បងប្អូន​ដែល​កំពុង​លេង​ទឹកស្ទឹង មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​៕ ដោយ​៖ លឹម ហុង

spot_img
×